អាស៊ានជាតំបន់ធ្លាប់ឆ្លងកាត់សង្គ្រាម អំពើហិង្សា និងអសន្តិសុខ តែថ្ងៃនេះអាស៊ាន បានក្លាយជាតំបន់ដែលមានសន្តិភាព ស្ថិរ ភាពទាំងនយោបាយនិងសន្តិសុខក្នុងពេល ដែលតំបន់ជាច្រើនលើពិភពលោក ប្រឈម និងវិវាទអសន្តិសុខជាច្រើន ។ កើតចេញពីតំបន់ដែលមានការបែកបាក់ ប្រឈមមុខដាក់គ្នា អាស៊ីភាគអាគ្នេហ៍ថ្ងៃ នេះបានកសាងនូវសមាគមឯកភាព។
អាស៊ាននឹងការសម្លឹងមើលវិថីវែងធ្លាយកន្លងមក
អាស៊ីភាគអាគ្នេហ៍ជាតំបន់ដែលមានចំណុចពិសេសដាច់ដោយឡែក និងជាទី តាំងដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រពិភព លោក ។ តំបន់នេះត្រូវបានចាត់ទុកថាជា ស្ពានតភ្ជាប់ពីលោកខាងកើតទៅលោក ខាងលិច ។ មិនតែប៉ុណ្ណោះតំបន់អាស៊ាន សម្បូរទៅដោយធុនធានធម្មជាតិសម្បូរ បែប មានភូមិសាស្ត្រដ៏សំខាន់សម្រាប់ ទំនាក់ទំនងជាមួយប្រទេសធំៗនៅលើ ពិភពលោក។
ចំណុចលេចធ្លោបំផុតនៅតំបន់អាស៊ាន គឺមានជនជាតិច្រើន មានសាសនាច្រើន និងវប្បធម៌សម្បូរបែប។ អាស៊ានត្រូវបាន គេចាត់ទុកជា «សារមន្ទីជនជាតិ ជាតិ សាសន៍» នៃពិភពលោកទាំងមូល។ កម្រិត នៃការអភិវឌ្ឍនៅមិនទាន់ស្មើគ្នានៅឡើយ ប៉ុន្តែមានសង្គមនយោបាយបើកទូលាយ និងស៊ីចង្វាក់គ្នា។ ដំណាក់កាលនៃការ បង្កើតប្រទេសនិងប្រជាជនក៏ខុសគ្នានោះ ដែរ ទាំងនោះហើយទើបមានទស្សនៈ នយោបាយនិងការអភិវឌ្ឍក៏មានចំណុច ខុសគ្នាដែរ។ កត្តាទាំងនោះហើយបានធ្វើ ឲ្យតំបន់នេះក្នុងរយៈពេលនៃសង្គ្រាមបាន ក្លាយទៅជាតំបន់ប្រឈមមុខប្រជែងឥទ្ធិ ពលរវាងលោកខាងកើត នឹងលោកខាង លិច ។
នៅថ្ងៃនេះពីតំបន់ដែលឆ្លងកាត់សង្គ្រាម បង្ហូរឈាម អំពើហិង្សាជាច្រើន និងអសន្តិ សុខ អាស៊ីភាគអាគ្នេហ៍បានក្លាយទៅជា តំបន់មានសន្តិភាព ស្ថិរភាព និងការរីក ចម្រើន។ អាស៊ានត្រូវបានចាត់ទុកថាជា តំបន់ដែលទទួលបានជោគជ័យបំផុតទីពីរ នៅលើពិភពលោក បន្ទាប់ពីសហគមន៍ អឺរ៉ុប។ អាស៊ានជាតំបន់ក្រីក្រមិនទាន់ សម័យ តែពេលនេះក្លាយទៅជាតំបន់ដែលសកម្មបំផុត ដែលមានកម្លាំងសេដ្ឋកិច្ចរីក ចម្រើនយ៉ាងឆាប់រហ័ស ឈរលំដាប់ទី៧ នៅលើពិភពលោក។ មិនតែប៉ុណ្ណោះ អាស៊ានបានរួមគ្នាខិតខំក្លាយទៅជាប្រទេស ដែលមានសេដ្ឋកិច្ចធំលំដាប់ទី៤នៅលើ ពិភពលោកនាឆ្នាំ២០៥០។ មូលដ្ឋានគ្រឹះ ដ៏រឹងមាំ និងជាជោគជ័យរបស់អាស៊ាន ដែលទទួលបានកន្លងមក គឺការបង្កើត បរិយាកាសសន្តិភាព ស្ថិរភាព និងសន្តិ សុខ ដ៏រឹងមាំ បង្កលក្ខណៈងាយស្រួលក្នុង ការបង្កើតរក្សា និងជំរុញឲ្យមានកិច្ចសហ ប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីសេដ្ឋកិច្ច រីកចម្រើន,ការចូលរួម, សហការ រួមចំណែក និងចែករំលែក។
ឆ្លងកាត់ជាង៥០ឆ្នាំ អ្វីដែលបានកើត ឡើង នៅតំបន់អាស៊ាន គឺជារឿងអច្ឆរិយៈ។ កត្តាអ្វីដែលជំរុញឲ្យអាស៊ាន មានការរីក ចម្រើនដ៏អស្ចារ្យបែបនេះ?
ជាដំបូងដើមកំណើតរបស់អាស៊ាន គឺ ជាអង្គការដែលមានឈ្មោះថា សមាគម អាសីុភាគអាគ្នេហ៍ ហៅកាត់ថា ASA បាន បង្កើតឡើង នៅឆ្នាំ១៩៦១ដែលមានប្រទេស ៣ប៉ុណ្ណោះជាសមាជិក ក្នុងនោះមាន ហ្វុីលីពីន ម៉ាឡេស៊ី និងថៃ។ នៅថ្ងៃទី៨ ខែសីហាឆ្នាំ១៩៦៧ នៅពេលដែលរដ្ឋ មន្ត្រីការបរទេសមកពី៥ប្រទេស គឺឥណ្ឌូ នេស៊ី ម៉ាឡេស៊ី ហ្វុីលីពីន សិង្ហបុរី និងថៃ បានជួបប្រជុំគ្នានៅក្នុងទីក្រុងបាងកក ប្រទេសថៃ ហើយបានចេញសេចក្តីប្រកាស ដាក់បញ្ចូលសមាជិកបន្ថែម គឺឥណ្ឌូនេស៊ី និងសិង្ហបុរី ពេលនោះបានបង្កើតទៅជា ASEAN ។ គោលដៅសំខាន់៣ ដែលជំរុញ ឲ្យបង្កើតទៅជាអាស៊ានគឺអភិវឌ្ឍន៍សេដ្ឋ កិច្ច នយោបាយ និងសន្តិសុខ។ ប្រទេស នៅក្នុងតំបន់ក្នុងពេលដែលអស់ទំនុកចិត្ត ទៅលើមហាអំណាចខាងក្រៅក៏បានខិត ជិតគ្នា ជួយជ្រោមជ្រែងគ្នាលើគ្រប់វិស័យ នៅឆ្នាំ១៩៦០។
ការដែលប្រទេសប៊្រុយណេ វៀតណាម ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា បានក្លាយជា សមាជិកអាស៊ានជាបន្តបន្ទាប់មកធ្វើឲ្យ សមាជិកអាស៊ានសរុបមាន១០ប្រទេស គឺ ជាជំហានបញ្ចប់ការប្រឈមមុខរវាងក្រុម ខាងកើត និងខាងត្បូង។ មិនតែប៉ុណ្ណោះ អាស៊ានបានបង្កើតឲ្យមានច្បាប់ធម្មនុញ្ញ នៅឆ្នាំ២០០៧ ជួយឲ្យអាស៊ានក្លាយទៅ ជាតំបន់សមាគមស្របទៅតាមផ្លូវច្បាប់ អន្តរជាតិ។ អាស៊ានក្លាយទៅជាតំបន់ ឯកភាព រួបរួមគ្នាធ្វើឲ្យសត្រូវទាំងឡាយ ក្លាយទៅជាមិត្តជាដៃគូសហប្រតិបត្តិការ លើគ្រប់វិស័យ។
ប្រទេសនីមួយៗជាសមាជិកអាស៊ាន គឺទទួលបានផលប្រយោជន៍សំខាន់ជាច្រើន ខុសគ្នា អាស្រ័យទៅលើក្របខ័ណ្ឌតំបន់ ពាណិជ្ជកម្មសេរី អាស៊ាន AFTA តំបន់ វិនិយោគ ASEAN (AIA) ហើយពេលនេះ សមាគមសេដ្ឋកិច្ចអាស៊ាន ។ ពាណិជ្ជកម្ម ក្នុងតំបន់អាស៊ាន ឆ្នាំ២០១៦កើនឡើង៤ ដង ប្រៀបធៀបនិងឆ្នាំ១៩៩៣ ការវិនិ យោគនៅក្នុងតំបន់ ក្នុងដំណាក់កាលពី ឆ្នាំ២០០០ ដល់ឆ្នាំ២០១៦ កើនឡើង ៤ដង។ មិនតែប៉ុណ្ណោះអាស៊ានបាន បង្កើតឲ្យមានទីផ្សារប្រើប្រាស់ ដែលមាន តម្លៃរហូតដល់ទៅ១.១៧០ពាន់លាន ដុល្លារនៅក្នុងឆ្នាំ២០១៣ (ប្រៀបធៀបនឹង ៣០០លាន នៅឆ្នាំ២០០០)។ ដោយសារ តែមានអាស៊ានឥទ្ធិពលរបស់ប្រទេសនៅ ក្នុងតំបន់កាន់តែមានមុខមាត់និងចូលរួម ជាមួយសហគមន៍អន្តរជាតិកាន់តែច្រើន។
កត្តាមួយទៀតចំពោះប្រទេសនៅខាង ក្រៅអាស៊ានក៏ទទួលបានផលប្រយោជន៍ និងត្រៀមលក្ខណៈសហការជាមួយប្រទេស ទាំងនោះដែរ ពិសេសគឺប្រទេសធំៗ ។ មូលដ្ឋានដែលអាស៊ានបានបង្កើតឡើង មានដូចជា វេទិកាតំបន់ ASEAN (ARF )កិច្ចប្រជុំកំពូលអាស៊ីភាគខាងកើត EAS កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន បើកទូលាយ (ADMM+) យន្តការ សហការ ASEAN+1, ASEAN+3…បាន អូសទាញប្រទេសធំៗជាច្រើនមកចូលរួម។ យន្តការខាងលើជាការរួមចំណែកនៅក្នុង ការកសាងទម្រង់ថ្មីនៅក្នុងតំបន់។ នៅ កម្រិតផ្សេងគ្នា ប្រទេសនៅក្នុងតំបន់ និង ក្រៅតំបន់អាស៊ាន គឺតែងតែប្រើប្រាស់នូវ ទម្រង់ទាំងនោះ ហើយតែងតែទទួលបាន ផលប្រយោជន៍ពីស្ថិរភាព និងស៊ីវីល័យនៃ ប្រទេសក្នុងតំបន់។
ការនិយាយបែបនេះមិនមែនមានន័យ ថាសមាគមអាស៊ានទទួលបានជោគជ័យ ទាំងស្រុងនោះឡើយ។ ដូចជាសមាគម សហគមន៍អន្តរជាតិនានា នៅថ្ងៃដំបូង អាស៊ានប្រឈមមុខនូវឧបសគ្គជាច្រើនទាំង នយោបាយ និងសន្តិសុខ ទាំងក្នុងតំបន់ និងក្រៅតំបន់។ ប៉ុន្តែពេលថ្មីៗនេះសេចក្តី ព្រាងច្បាប់ COC ត្រូវបានចុះហត្ថលេខា ដោយជោគជ័យ ជាការបង្ហាញនូវសាមគ្គី ភាព ឯកភាពកាន់តែខ្ពស់នៅក្នុងតំបន់។
សេចក្តីព្រាងច្បាប់ COC បានចុះហត្ថ លេខាដោយជោគជ័យ
ក្រោយរយៈពេលយ៉ាងយូរនៃកិច្ច ពិភាក្សាបណ្តាប្រទេសអាស៊ាន និងចិន បានសម្រេចអនុម័តទៅលើសេចក្តីព្រាង ច្បាប់ស្តីពីក្រមប្រតិបត្តិសម្រាប់សមុទ្រចិន ខាងត្បូង (COC)។ នេះគឺជាជំហានវិជ្ជមាន ដ៏សំខាន់ និងបង្ហាញពីការសាមគ្គីភាពរវាង ប្រទេសអាស៊ាន ។
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន AMM លើកទី៥០ និងកិច្ចប្រជុំ ពាក់ព័ន្ធបានធ្វើឡើងនៅទីក្រុងម៉ានីល ប្រទេសហ្វុីលីពីន កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិនបានអនុម័តទៅលើសេចក្តីព្រាង ច្បាប់ស្តីពីក្រមប្រតិបត្តិនៅសមុទ្រចិនភាគ ខាងត្បូងCOC ។ ការអនុម័តនៅក្នុងកិច្ច ប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ចិន គឺជា ការចាប់ផ្តើមយ៉ាងសកម្ម និងជាជំហាននាំ មកនូវប្រសិទ្ធិភាព នៃកិច្ចពិភាក្សានាពេល ក្រោយៗទៀត។
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានវាយតម្លៃខ្ពស់ដល់ការ អនុម័ត COC ខាងលើ ។ លោកបន្តទៀតថា «ការបង្កើតសេចក្តីប្រកាសស្តីពីក្រមប្រតិបត្តិ សមុទ្រចិនភាគខាងត្បូង COC រវាង អាស៊ាន នឹងចិនបានបង្ហាញពីជំហានវិជ្ជ មានជាទ្រង់ទ្រាយធំ ។ យើងបានឯកភាព គ្នាទៅលើខ្លឹមសារ COC និងបង្កើនទំនាក់ ទំនងតាមរយៈសន្តិភាព និងស្ថិរភាព នៅ សមុទ្រចិនភាគខាងត្បូង។ កិច្ចព្រមព្រៀង ខាងលើ គឺជាការបង្ហាញពីការសន្យារវាង ភាគីទាំងសងខាង ដើម្បីរក្សាសន្តិភាពនៅ តំបន់សមុទ្រ»។ រដ្ឋមន្ត្រីការបរទេសចិន បានបញ្ចាក់ទៀតថា កិច្ចពិភាក្សារវាង អាស៊ាននឹងចិននឹងធ្វើឡើងក្នុងពេល ឆាប់ៗ ហើយប្រទេសទាំងអស់ត្រូវគោរព តាម COC ដែលបានចុះហត្ថលេខា។
កាលពីឆ្នាំ២០០២ អាស៊ាននិងចិន បានចុះហត្ថលេខា លើសេចក្តីប្រកាសរួម ស្តីពីការដោះស្រាយរបស់ភាគីពាក់ព័ន្ធនៅ សមុទ្រចិនភាគខាងត្បូង ហៅកាត់ថា DOC នៅក្នុងកិច្ចប្រជុំនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ។ DOC គឺជាសេចក្តីប្រកាស ដែលមាន១០ចំណុច ដោយចំណុចចុង ក្រោយបានបញ្ជាក់យ៉ាងច្បាស់ថា «ភាគី ពាក់ព័ន្ធបានបញ្ជាក់ថា ការអនុម័តក្រម សីលធម៌នៅសមុទ្រចិនខាងត្បូងនឹងជំរុញ ឱ្យមានសន្តិភាពនិងស្ថិរភាពកាន់តែរឹងមាំ នៅក្នុងតំបន់ហើយព្រមព្រៀងគ្នាធ្វើការ លើមូលដ្ឋានមតិឯកភាពគ្នាមួយឆ្ពោះទៅ រកគោលដៅ»។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣២ នៅប្រទេសសិង្ហបុរីនាពេលកន្លងមក ដែលបានធ្វើឡើងចាប់ពីថ្ងៃទី២៥ដល់ ថ្ងៃទី២៨ ខែមេសាឆ្នាំ២០១៨ ប្រទេស អាស៊ានបានបង្ហាញពីការឯកភាព ព្រម ព្រៀងគ្នា និងអបអរសាទរ ដល់អាស៊ាន និងចិន ដែលបានពិភាក្សាCOC ។ ភាគី ទាំងពីរនៅតែបន្តដោះស្រាយដោយសន្តិ ភាពនូវវិវាទទាំងឡាយតាមច្បាប់អន្តរជាតិ និងច្បាប់ UNCLOS ឆ្នាំ១៩៨២ ដោយមិន ប្រើប្រាស់អំពើហឹង្សាមិនបង្កឲ្យស្ថានភាព ស្មុគស្មាញជាឯកតោភាគី និងដាក់ពង្រាយ យោធា ដោយអនុវត្តប្រកបដោយប្រសិទ្ធ ភាពនូវកិច្ចព្រមព្រៀង DOC ៕ ម៉ែវ សាធី