ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុបានដឹកនាំកម្លាំងស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើអនីតិជន។ ជនសង្ស័យបានប្រព្រឹត្តបទល្មើសលើជនរងគ្រោះកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១កណ្តាលអាធ្រាត្រនៅក្នុងផ្ទះជួលក្រុមទី៨ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហុ។
លោកស្នងការបន្តថាជនសង្ស័យឈ្មោះ ឌឿន ចាន់សុខ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករនេសាទបច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូរ ខេត្តកំពត។
ចំណែកជនរងគ្រោះឈ្មោះ ស ល ណ អាយុ០៧ឆ្នាំ រស់នៅជាមួយម្តាយ។ ក្រោយពេលទទួលបណ្តឹងរួចកម្លាំងជំនាញបាន ស្រាវជ្រាវរកអត្តសញ្ញាណបជនសង្ស័យបាន រហូតមកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទី ទើបឃាត់ខ្លួនជនសង្ស័យបាន ។
យោងតាមការសួរលើជនសង្ស័យឈ្មោះ ឌឿន ចានសុខ បានឆ្លើយសារភាពថាកាលពីយប់ថ្ងៃកើតហេតុខាងលើ កុមារីរងគ្រោះបានដេកមើលរឿងសិចក្នុងទូរស័ព្ទដៃជាមួយខ្លួន ក្នុងពេលនោះគេបានធ្វើសកម្មភាពប្រើម្រាមដៃរុកចូលក្នុងប្រដាប់ភេទកុមារីរងគ្រោះ និងប្រើមាត់លិត ហើយយកប្រដាប់ភេទដាក់លើប្រដាប់ភេទជនរងគ្រោះបន្ថែមទៀត តែមិនបានចូលឡើយ ហើយក៏បានគេចខ្លួន។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី ៕ ឆ្លាម សមុទ្រ