ព័ត៌មានទាន់ហេតុការណ៍៖

អាសូរណាស់លោកអើយ ! ភ្ញាក់ពីគេងមិនឃើញឪពុក ផ្អើលពេញអាជ្ញាធរខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្រីស្រស់ស្អាតម្នាក់ទើបតែមានអាយុ១០ឆ្នាំ ក៏ត្រូវឪពុកម្តាយឈ្លោះប្រកែកគ្នារហូតឈានទៅដល់ការចែកផ្លូវគ្នារៀងខ្លួន ដោយបន្សល់ទុកកូនស្រីម្នាក់ឲ្យឪពុកជាអ្នកចិញ្ចឹម នឹងដោយជីវភាពខ្វះខាតបុរសជាឪពុកបានលួចចេញទៅរកការងារបន្ថែមទាំងយប់ ។ហើយពេលកូនស្រីភ្ញាក់ឡើងមិនឃើញឪពុកនៅជិតខ្លួន ក៏បានចាក់សោរផ្ទះ ហើយដើរចុះមកក្រោមទាំងទឹកភ្នែកទ្រហោយំផង ដើររកឪពុកផង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនិងអាជ្ញាធរចុះមកជួយអន្តរគមន៍ផងដែរ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១២រំលងអាធ្រាត្រឈានចូលថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ត្រង់ម៉ាត Circle (K) ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្អូនស្រីម្នាក់ដែរតាមរកឳពុកហើយនឹងសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្មេងស្រីខាងលើនេះ មានអាយុ១០ឆ្នាំ ជារៀងរាល់ថ្ងៃបានគេងនៅជាមួយឪពុក ហើយឪពុកម្តាយរបស់ក្មេងស្រីនោះបានលែងលះគ្នាជាមួយប្តី ដោយឪពុកក៏យកកូនស្រីមកចិញ្ចឹម ។ លុះដល់វេលាម៉ោង ១១និង៣០នាទីយប់ ក្មេងស្រីនោះភ្ញាក់ពីគេងក៏បាត់ឪពុក ហើយរូបគេមានអារម្មណ៍ភ័យខ្លាច ស្រាប់តែចាក់សោរផ្ទះរបស់ខ្លួន រួចចុះដើរតាមរកឪពុកយំផងដើរផង ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះ និងបានឃាត់ក្មេងស្រីម្នាក់នោះកុំឲ្យយំដើម្បីសួរនាំរកមូលហេតុ ។

ប្រភពពីក្មេងស្រីបន្តទៀតថា រូបគេបានភ្ញាក់ពីគេងស្រាប់តែមិនឃើញឪពុកនៅក្បែរ ដោយខ្លួននៅផ្ទះម្នាក់ឯងភ័យខ្លាចខ្មោចពេក ក៏ចាក់សោរចុះតាមរកឪពុករបស់គេ ដែលចេញទៅធ្វើការដើម្បីរកលុយនៅម្តុំផ្សាតាន់ប៉ាង ។ ដោយអស់រយះពេល២ម៉ោងនៅតែមិនឃើញឪពុកក្មេងស្រីមក ទើអាជ្ញាធរទំនាក់ទំនងជាមួយវិទ្យុក្នុងស្រុក មកទទួលយកក្មេងស្រីម្នាក់នោះទៅរកឪពុករបស់គេឃើញនៅអាគារមួយកន្លែង បានឡើងទៅជាន់ទី៣ ដោយឪពុករបស់ក្មេងស្រីម្នាក់នោះធ្វើការបកប្រែភាសាចិន ទើបបានជួបឪពុកវិញ ហើយអោបឪពុកជាប់មិនលែងនោះទេ រួចប្រគល់ឲ្យឪពុកវិញព្រមទាំងធ្វើការអប់រំគាត់កុំទុកកូនចោលឲ្យនៅម្នាក់ឯងដូចករណីនេះទៀត ៕ស តារា


ចែករំលែក៖