ព័ត៌មានទាន់ហេតុការណ៍៖

ឃើញយួរការុងមកបោះចោលពេលព្រឹករហូតដល់ពេលរសៀលទើបភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ ទារកម្នាក់បានបាត់បង់ជីវិតទៅហើយត្រូវគេច្រកនៅក្នុងការុងយកមកបោះចោលក្នុងគំនរសំរាម ដែលទង្វើនេះធ្វើឲ្យពលរដ្ឋរិះគន់យ៉ាងខ្លាំងដល់ឪពុកម្តាយ ឬអាណាព្យាបាលរបស់ទារក ដែលគ្មានមនុស្សធម៌នៅក្នុងខ្លួនអីសូម្បីតែបន្តិច បើកូនស្លាប់ហើយ ម្តេចមិនយកទៅបញ្ចុះ ឬកប់ឲ្យបានត្រឹមត្រូវនោះទេ បែរជាយកមកបោះចោលយ៉ាងដូច្នេះវិញ ។

ហេតុការណ៍ភ្ញាក់ផ្អើលប្រទះឃើញសពទារកអភ័ព្ទនេះកើតឡើងនៅវេលាម៉ោង១រសៀលថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីម្នាក់បានប្រាប់ភ្នាក់ងារកាសែតនគរវត្តថា កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៣ ខែឧសភា បានប្រទះឃើញបុរសម្នាក់ សង្ស័យថា ជាឪពុកសពទារុកនេះហើយបានយួរការុងមួយយកមកបោះចោលទីតាំងមានគំនរសំរាមខាងលើ ហើយដើរចេញទៅបាត់ ហើយក៏ពុំមាន់សូរសំឡេងក្មេងយំអ្វីដែរ ។ ប៉ុន្តែពុំមាននរណាម្នាក់ចាប់អារម្មណ៍នោះឡើយ ហើយទើបតែភ្ញាក់ផ្អើលនៅវេលាម៉ោងរសៀលនេះ ទេ ត្រូវបានគេប្រទះឃើញសាកសពទារកនៅក្នុងការុងដូច្នេះ ៕ សុខាសែនជ័យ


ចែករំលែក៖