ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់រងរបួសធ្ងន់និងស្រាលដោយសារក្របីដេញវ័ធ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្របីវាត់បុរស២នាក់បណ្ដាលឲ្យរងរបួសធ្ងន់ និងស្រាល ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១០និង៣០នាទី នៅភូមិដងតាឯក ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ១.ឈ្មោះ អ៊ី គឺ ភេទប្រុស ៥២ឆ្នាំ រងរបួសធ្ងន់បញ្ជូនទៅមន្ទីព្យបង្អែកស្ទោង ។ ២.ឈ្មោះ អ៊ាវ អេន ភេទប្រុស ៣១ឆ្នាំ រងរបួសស្រាល ទាំង២នាក់រស់នៅភូមិឃុំកើតហេតុខាងលើ ។

មូលហេតុ៖ជនរងគ្រោះឈ្មោះ អ៊ី គឺ បានទិញក្របីមកពីស្រុកសង្គមថ្មី ដោយដឹកនឹងរ៉ឺម៉ក លុះមកដល់ផ្ទះ ក៏បានដាក់ក្របីចុះពីរ៉ឺម៉ក ពេលនោះក្របីក៏ផ្អើលហើយរត់ ជនរងគ្រោះទាំងពីរនាក់រត់ដេញចាប់ ពេលចាប់បានហើយក៏ត្រូវក្របីវ័ធទាំងពីរនាក់តែម្ដង ៕ ប៊ុន​រិទ្ធី

 


ចែករំលែក៖