ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះ សំណាលជាមួយកូនក្មួយកម្មករ កម្មការិនីប្រមាណ ១៦,៤៧៤នាក់ មកពី រោងចក្រ សហគ្រាសចំនួន១០ មកពីតំបន់នានាស្ថិតក្នុងស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល។
ពិធីសំណេះសំណាលថ្ងៃនេះធ្វើឡើងនៅភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។ ជំនួបសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយកម្មករ កម្មការិនីនាព្រឹកនេះ គឺជាជំនួបសំណេះសំណាលលើកទី៣ ហើយសម្រាប់ខេត្តកណ្តាល។
រោងចក្រទាំង១០ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីចូលរួមសំណេះ សំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ គឺមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៨ បោកគក់ចំនួន១ និងតម្បាញចំនួន១ ហើយផលិតផលចេញពីរោងចក្រទាំង១០នេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស ៕
[fbvideo link=”https://www.facebook.com/hunsencambodia/videos/1716370035078153/” width=”600″ height=”600″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1716328378415652/” width=”600″ height=”600″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1716304561751367/” width=”600″ height=”600″ onlyvideo=”1″]