ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីម្នាក់ដែលគេស្គាល់ថា ជាគ្រូមេត្តេយ្យ បង្ហាត់នៅស្រុកបរិបូរណ៍ បានសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង ដោយយកខ្សែនីឡុងចងកទៅនឹងធ្នឹមផ្ទះបាយ ។ ហេតុការណ៍ ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ រស់នៅភូមិប្រស្នឹប ឃុំស្រង៉ាំទេ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីដែលធ្វើអត្តឃាតសម្លាប់ខ្លួនឯងនេះមានឈ្មោះភួន ភា អាយុ៤៧ឆ្នាំ ជាគ្រូបង្រៀន បង្ហាត់នៅសាលាមេត្តេយ្យ ស្ថិតក្នុងសាលាបឋមសិក្សាផ្សារ ស្រុកបរិបូរណ៍ មានកូនចំនួន២នាក់ ស្រី១ម្នាក់ ប្រុសម្នាក់ ចំណែកឯកប្តីឈ្មោះ សឹង ប៉ាញ់ ជាគ្រូបង្រៀនដូចគ្នា ប៉ុន្តែប្តីប្រពន្ធនេះបានលែងលះគ្នាហើយ ។
បើប្រភពពីកូនប្រុសអាយុជាង១០ឆ្នាំម្នាក់បានប្រាប់ឲ្យដឹងថា នៅមុនសម្លាប់ខ្លួន២ទៅ៣ថ្ងៃ អ្នកគ្រូបង្រៀនម្នាក់នេះ បានបាននិយាយប្រាប់កូនថា គាត់ពិបាកចិត្តខ្លាំងណាស់ ហើយនឹងយកសាំងចាក់ដុតសម្លាប់ខ្លួន ទាំងគាត់និងកូន ។ ដោយសារសខ្លាចកូនប្រុសរូបនេះបានដេកនៅផ្ទះជាមួយម្តាយនោះទេ គឺទៅដេកឯកផ្ទះឪពុកដែលនៅចំងាយពីគ្នា ប្រមាណជាង៦០ម៉ែត្រ ។
នៅល្ងាចថ្ងៃទី១ ខែមិថុនា ស្រ្តីរូបនេះបានទាស់សំដីខ្លះជាមួយនឹងប្តីរបស់ខ្លួន ហើយប្តីបានចោទស្រ្តីនោះលេងល្បែងចាញ់លុយអស់ជាច្រើន និងជំពាក់លុយគេវ័ណ្ឌក ។ ក្រោយពីឈ្លោះទាស់ទែងគ្នាហើយ ប្តីប្រពន្ធបានបែកគ្នាមកដេកផ្ទះរៀងៗខ្លួន ចំណែកឯកូនប្រុសអាយុ ១០ឆ្នាំដែលធ្លាប់តែនៅផ្ទះជាមួយម្តាយ ក៏មកដេកនៅផ្ទះឪពុកបាត់ទៅ ។
កូនប្រុសនោះបានឲ្យដឹងទៀតថា លុះព្រឹកឡើងម៉ោងប្រមាណជិត៨ រូបគេបានទៅផ្ទះម្តាយ ប៉ុន្តែរកម្តាយមិនឃើញនោះទេ ហើយបានចុះទៅមើលឯផ្ទះបាយ ក៏ស្រាប់តែឃើញសពម្តាយបានចងកសម្លាប់ខ្លួនបាត់ទៅហើយ និងបានទុកបណ្តាំចំនួន៣សន្លឹក ដែលសរសេរដោយដៃ ទឹកប៊ិចពណ៌ក្រហម ។ ក្នុងបណ្តាំនោះគឺនិយាយភាគច្រើនតែរឿងជំពាក់លុយ នឹងខូចចិត្តរឿងប្តីលែងតែប៉ុណ្ណោះ ។
ក្រោយពីឃើញដូចនោះ ក្រុមគ្រួសារបានផ្តល់ព័ត៌មានឲ្យសមត្ថកិច្ច ដើម្បីជួយពិនិត្យសាកសព ។ តាកាមការសន្និដ្ឋានដំបូងរបស់សមត្ថិកិច្ច ស្រ្តីរូបនេះពិតជាបានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ដោយយកខ្សែនីឡុងចងក ទៅនឹងធ្នឹមផ្ទះបាយ ។ ក្រោយពីធ្វើការពិនិត្យរួចរាល់សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ចន្ថា