ព័ត៌មានទាន់ហេតុការណ៍៖

សាឡាងដែលលិចដោយសារដឹកឡានឈើពីរគ្រឿងរបស់ក្រុមហ៊ុនវាយអ៊ុបទិចនៅកំពង់ដរជ្រោយបន្ទាយ នោះត្រូវបានស្រង់ហើយ

ចែករំលែក៖

ខេត្តក្រចេះ៖ សាឡាងចម្លងនៅកំពង់ដរ ឫស្សីចារមួយគ្រឿងផ្ទុករថយន្តដឹកឈើប្រភេទយីឌុប(V1)ពីរគ្រឿងរបស់ក្រុមហ៊ុន វាយអ៊ុបទិច (ហៅកូរ៉េ) ដឹកលើសនៅពេលយប់ស្ងាត់ ដោយសាទ្រនឹងទម្ងន់ផ្ទុកលើស មិនបានអាចទ្រាំបានទើប ធ្វើឲ្យសាឡង់នោះក្រឡាប់ ធ្លាក់ចូលក្នុងទឹកទន្លេផ្ងារបាត ឡើងលើដូច្នេះ កាលពីវេលាម៉ោងជាង១២រំឡងអធ្រាត្រ ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ បច្ចុប្បន្នសាឡាងនោះត្រវបាន ម្ចាស់ស្រង់បានហើយ ដោយជួលគ្រឿងចក្រទាញ អស់ទឹកប្រាក់១ម៉ីន២ពាន់ដុល្លា រួមនឹងបន់ស្រន់ទៅលើអបិយ៍ជំនឿ អស់មាន់ និងជ្រូកខ្វៃ នៅវេលាម៉ោង៥.១១ នាទីរសៀល ថ្ងៃច៍ន្ទ ៦រោជ ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកែង ឃុំជ្រោយបន្ទាយ ស្រុកព្រែកព្រសព្វ ខេត្តក្រចេះ។

តាមប្រភពបានបង្ហើបថាដោយសារតែម្ចាស់ទូកដខាងលើហ៊ានទទួលចម្លងឡានដឹកឈើយីឌុប(V1) ចំនួន០២គ្រឿងលើលើសទម្ងន់ កំណត់ព្រោះតែទទួលបានលុយពីថយន្តដឹកឈើទាំងពីរគ្រឿងនោះយ៉ាងច្រើនហើយ ទើបលួចចម្លងនៅពេលយប់ខុសពេល និងវេលាយ៉ាងនេះ ទើបបណ្តាយគ្រោះថ្នាក់គ្មាន អ្នកណាដឹងនោះឡើយ ភ្លឺឡើងទើបមានការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរ និងអ្នកស្រុក។

ប្រភពបមួយទៀតបាននិយាយថា ការដឹកឈើតាមឡានយីឌុបខាងលើ គឺគេធ្វើការដឹកចេញពីព្រៃឡង់ និងព្រៃសហគមន៍ក្បែរៗតំបន់ព្រៃឡង់នោះ ដែលក្រុមហ៊ុនប្រមូលទិញ ដឹកយកមកគរទុករាប់រយពាន់កំណាត់រួចអាជ្រៀក រួចដាក់រថយន្តខ្នាតយក្យ ដោយផ្ទុកលើសទម្ងន់ និងឆ្លងកាត់មុខស្នាក់ការបរិស្ថាន និងសមត្ថកិច្ចមេព្រៃ កម្លាំងការពារគ្រប់ប្រភេទ និងមិនបានមានការពិនិត្យប៉េសេ ឲ្យទៅតាមច្បាប់ត្រឹមត្រូវនោះឡើយ រហូតទើបធ្វើឲ្យមានការគ្រោះថ្នាក់ ដល់សាឡាង និងរថយន្តទើប មានការភ្ញាក់ផ្អើល តែសំណាងល្អមិនបណ្តាល ឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ។

ប្រភពបន្តទៀតថាដរចម្លងមួយនេះជាកម្មសិទ្ធរបស់លោក ភិន បូផាន់ និងប្រពន្ធឈ្មោះ អ៊ុន ហុីមមានទីលំ នៅសង្កាត់ក្រចេះ ក្រុងក្រចេះ មានកូនប្រុសឈ្មោះរ៉ា វី ជាអ្នកមើលការខុសត្រូវជំនួសឪពុកក្នុងការឆ្លងទៅមកទៀតផង តែក្រោយកើតហេតុគេសង្គេតឃើញថា ហាក់ដូចជាស្ងាត់ទាំង រថយន្តធំរបស់ក្រុមហ៊នខាងលើ និងរថយន្តសាំងយ៉ុងផងដែរ ដែលតែងតែដឹកឈើចេញ ពីចំណុចខាងលើនោះ មកឆ្លងដរចំឡង ឫស្សីចារនេះមិនចេះដាច់ ហើយថៅសាឡាងនោះបានបាន លាបពីថៅកែឈើនោះមិនតិចដែរ ដោយគ្មានសមត្ថកិច្ចណាសួរនាំឬទប់ស្គាត់ឡើយ ក្រោយមានហេតុការណ៍នេះកើតឡើងទើបមានសភាពស្ងាត់ឯងៗទៅ។

ហើយដរចម្លងខាងលើនេះគឺសម្រាប់តែជាមធ្យោបាយឆ្លងពល រដ្ឋ និងដាក់ទំនិញកសិផលឆ្លង ទៅមកតែប៉ុណ្ណោះ ប៉ុន្តែកន្លងមក គេតែងតែឃើញ ថៅកែសាឡាងចម្លងនោះចេះតែ ឆ្លៀតឱកាសចម្លងរថយន្តដឹកឈើ ទាំងតូច ទាំងធំ ជាប្រចាំ ដើម្បីបានកំរៃក្រាស់ក្រែលពីក្រុមឈ្មួញឈើទាំងនេះ មិនថាពេលយប់ឬពេលថ្ងៃនោះទេ ជាក់ស្តែងដល់មានគ្រោះថ្នាក់ អញ្ចឹងទើបមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរ ចុះធ្វើការស្រាវជ្រាវត្រួតពិនិត្យ និងទប់ស្គាត់។

លោកសេង ប៊ុនហេង អភិបាលស្រុកព្រែកព្រសព្វ បានឲ្យដឹងនាព្រឹកថ្ងៃទី៦ខែមិថុនានេះថា រថយន្តពីគ្រឿងបានផ្ទុកឈើ របស់ក្រុមហ៊ុន វាយអ៊ុបតិច (ហៅក្រៅថាក្រុមហ៊ុនកូរ៉េ) អាជ្រៀកឈើហើយគេមានច្បាប់ត្រឹមត្រូវ ដែលស្ថិតក្នុងភូមិអាចេន ឃុំរមួល ស្រុកសំបូរ ដឹកឆ្លងកាត់ទឹកដី ស្រុកព្រែកព្រសព្វ ចំនួន១១គ្រឿងតែមកដល់សាឡាងនោះ មានពីគ្រឿង១គ្រឿងបានឡើង មុនរួចរាល់ហើយ តែមួយទៀតនោះចុះក្រោយ បានរេចង្កូតទៅបុក និងរនាំងបង្កាន់ដៃសាឡាង និងបន្តទៅបុករថយន្តមួយទៀតនៅស្ងៀមដែលផ្ទកឈើលើសទម្ងន់ដូចគ្នា ទើបបណ្តាលឲ្យផ្អៀងក្រឡាប់ធ្លាក់ចូលទៅក្នុងទឹកទាំងពីតែម្តង។

លោកអភិបាលបានបន្តទៀតថាបណ្តាលមក ពីរថយន្តចុះក្រោយនោះ ដាច់ហ្វ្រាំងជាន់មិនស៊ីថយមកបុក និងរថយន្តមួយទៀតនៅស្ងៀម មិនបណ្តាលឲ្យមនុស្សគ្រោះថ្នាក់នោះដែរ ព្រោះក្នុងពេលកើតហេតុនោះភ្លាមៗ ទាំងតៃកង់សាឡាង និងតៃកុងឡាន លោតទំលាក់ទឹកអស់ បច្ចុប្បន្នសាឡាងនោះត្រូវបានម្ចាស់ ស្រង់រួចរាល់ហើយដែរ នៅតែរថយន្ត និងឈើទេដែល មិនទាន់យកបាននៅឡើយ ព្រោះដោះស្រាយគ្នារវាងសាឡាងនឹងរថយន្តមិនទាន់ត្រូវគ្នា ក្រោយពេលកើតហេតុ គណៈបញ្ចាការឯកភាពខេត្ត ស្រុកខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យ ធ្វើបច្ចប្បន្នភាពឃាត់រថយន្តបាន៦គ្រឿងរបស់ក្រុមហ៊ុនខាងលើ ក្នុងនោះមានដឹកលើសច្បាប់កំណត់ខ្លះ សល់ប៉ន្មានក្រុមហ៊ុននោះបាន ដឹកគេចចេញទៅអស់ហើយ។

លោកបញ្ចាក់ទៀតថាៈរថយន្តពីគ្រឿងនោះម្ចាស់គ្រប់គ្រងផ្សេងគ្នា ហើយលោកមិនបានស្គាល់ ម្ចាស់រថយន្តបង្កនោះទេ វំណែកអ្នកដំណាងរថយន្តទាំងពីរ ក៍មិនបានចូលខ្លួនមកដោះស្រាយនោះដែរ ចំណែកតៃកុងក្រោយកើតហេតុគេចខ្លួនបាត់ស្រមោល ហើយពាក់ព័ន្ធរឿងនេះ លោកឲ្យសួរទៅជំនាញរដ្ឋបាលព្រៃឈើគេទៅ ព្រោះគេស្គាល់ច្បាស់ក្នុងការចេញច្បាប់ប៉េសេ និង ពិនិត្យលើសខ្វះគ្រប់ចំនួនលោកអត់ដឹងទេ។

ជុំវិញរឿងនេះលោកទ្រី សុភក្ត្រ័ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត មិនអាចសុំការបំភ្លឺបានទេ ព្រោះទូរស្ទព៍ខលចូលតែគ្មានអ្នកទទួល នៅថ្ងៃទី៦ ខែមិថុនា វេលា១១.០៣ព្រឹកនេះ មិនដឹងថាគាត់ឃើញលេខភ្លែក ឬមិនចង់ឆ្លើយបកស្រាយជាមួយ និងអ្នកព័ត៌មានក៍មិនដឹងដែរ ហើយរថយន្ត និងឈើទាំងនោះ ត្រូវរដ្ឋបាលព្រៃឈើខេត្តយកមករក្សាទុកនៅខ័ណ្ឌ ឬក៍ម្ចាស់ឈើគេ ដោះស្រាយដោយខ្លួនឯង តើបន្ទុករបស់ឈ្មួញឬជាបន្ទុកសមត្ថកិច្ច ព្រោះលោកនាយខ័ណ្ឌលោកមិនបកស្រាយ។

គួររំលឹកថាក្រុមវាយអ៊ុបទិច ហៅកូរ៉េនេះ បានប្រមូលឈើគ្រប់ប្រភេទមកគរស្ទុបទុកអារជ្រៀករួចលើកដាក់រថយន្តយក្យ ដឹកចេញជារៀងរាល់ថ្ងៃ និងយប់ ដោយមានការឃុបឃិតពីមន្ត្រីជំនាញ ពាក់ព័ន្ធ ដូចជាបរិស្ថាន រដ្ឋបាលព្រៃឈើខេត្ត ទើបក្រមហ៊ុនហៀនដាក់លើស ទម្ងន់ធ្វើឲ្យខូចផ្លវ និងធ្វើឲ្យសាឡាងលិច ដោយមានត្រូវរ៉ូវពីម្ចាស់ផែចំឡងនេះផងដែរដែលល្មើសច្បាប់ ដោយគ្មានការត្រួតពិនិត្យពីមន្ត្រី ជំនាញទាំងនោះផងដែរ វាល្មើសទៅនឹងអនុសាសន៍ ប្រមុខរាជរដ្ឋាភិបាលដែលប្រកាស់ក្តែងៗ ថារថយន្តផ្ទុកលើសទម្ងន់ខុសបច្ចេកទេសរត់កាត់លើស្រុកណា ស្រុកនោះទទួលខុសត្រូវ រត់លើផ្លូវខេត្តណា ចៅហ្វាយខេត្តនោះទទួលខុសត្រូវ និងចាត់វិធានការជាបន្ទាន់ ចុះចំណែកក្រុមហ៊ុនមួយនេះ ដែលថាមានច្បាប់ត្រឹមត្រូវខាងដឹកជញ្ជូនឈើផ្ទុកលើសទម្ងន់នេះ ដែលស្ថិតនៅក្នុងភូមិអាចេន ឃុំរមួល ស្រុកសំបូរ ខេត្តក្រចេះ៕ មាស សុផាត


ចែករំលែក៖