ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មនៅបារាំងប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអុីស្រាអែល

ចែករំលែក៖

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអុីស្រាអែលទៅកាន់បារាំងក្នុងបរិយាកាសអាប់អួដោយសារតែមានបាតុកម្មជាច្រើនកើតឡើងនៅទូទាំងប្រទេសប្រឆាំងនឹង សកម្មភាពរបស់អុីស្រាអែលពាក់ព័ន្ធនឹងការសម្លាប់ពលរដ្ឋប៉ាឡេស្ទីនក៏ដូចស្ថានភាពនៅតំបន់ហ្ស៊េរុយសាឡឹម។

បន្ទាប់ពីទៅកាន់ប្រទេសអាល្លឺម៉ង់ លោក នេតាន់យ៉ាហូ បានទៅដល់បារាំង នៅថ្ងៃទី៥ ខែមិថុនា គឺជាដំណើរទស្សន កិច្ច៣ប្រទេសសំខាន់ៗនៅអឺរ៉ុប គឺអាល្លឺម៉ង់ បារាំង និងអង់គ្លេស។

លោក នេតាន់យ៉ាងហូ នឹងជួបពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក ម៉ាក្រុង ទៅលើបញ្ហាជាច្រើននៅក្នុងទំនាក់ទំនងទ្វេភាគី ពិសេសគឺកិច្ចសហប្រតិបត្តិការ វិស័យវិប្បធម៌ ក្នុងពេលដែលបារាំង និងអុីស្រាអែលបានរៀបចំទិវាវប្បធម៌អុីស្រាអែលនៅបារាំង និងទិវាវប្បធម៌បារាំងនៅ អុីស្រាអែល។

ក្រៅពីនេះនៅមានបញ្ហាពិភពលោកជាច្រើនផ្សេងទៀត ក្នុងនោះមានទាំងកិច្ច ព្រមព្រៀងបរមាណូជាមួយអុីរ៉ង់ ក្រោយ អាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀង។ អុីស្រាអែលចង់ឲ្យប្រទេសជាសម្ពន្ធមិត្ត ដើរតាមអាមេរិកដកកិច្ចព្រមព្រៀងនោះដែរ។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអុីស្រាអែលទៅកាន់បារាំងកើតឡើងក្នុងពេលដែលមានការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិទៅលើប្រទេស អុីស្រាអែល ក្រោយព្រឹត្តិការណ៍បាញ់ សម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង៦០នាក់ និងរបួសរាប់ពាន់នាក់កាលពីថ្ងៃទី១៤ ខែឧសភា នៅហ្គាហ្សា។ បារាំងក៏ជា ប្រទេសមួយក្នុងចំណោមប្រទេសដែល បានថ្កោលទោស ដល់សកម្មភាពខាងលើរបស់អុីស្រាអែលផងដែរ។

ក្នុងពេលដែលនាយករដ្ឋមន្ត្រីអុីស្រាអែលទៅកាន់បារាំងពលរដ្ឋរាប់រយនាក់បាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងបាតុ កម្មកើតឡើងនៅទីក្រុងធំៗរបស់បារាំង ដូចជា Marseille, Lille, lyon និងទីក្រុង ប៉ារីសផងដែរប្រឆាំងនឹងដំណើរទស្សន កិច្ចនោះ។

ក្រុមបាតុករបានគាំទ្រដល់ពលរដ្ឋប៉ាឡេស្ទីន និងថ្កោលទោសអុីស្រាអែលដែលបានបាញ់សម្លាប់ពលរដ្ឋប៉ាឡេស្ទីនពេលធ្វើបាតុកម្មអហិង្សា។ ក្រុមបាតុករបាន ចោទនាយករដ្ឋមន្ត្រីអុីស្រាអែលថា បាន ប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ក្រុមបាតុករបានអំពាវនាវដល់ នាយករដ្ឋមន្ត្រីបារាំង លោក ម៉ាក្រុង មាន សកម្មភាពប្រឆាំងអុីស្រាអែល។

ក្រសួងមហាផ្ទៃបារាំងបានដាក់ពង្រាយ កម្លាំងសន្តិសុខជាច្រើនការពារនៅទីក្រុងប៉ារីសពេលដែលក្រុមបាតុករប្រមូលផ្តុំគ្នានៅទីលាន Invalides បង្កឲ្យមានការកកស្ទះចរាចរណ៍នៅមហាវិថី Champs Elysee៕ ម៉ែវ សាធី


ចែករំលែក៖