ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ខខ្មែរមួយគ្រួសារពុលផ្សិតនៅទឺកដី ជួយសង្គ្រោះទាន់ពេល

ចែករំលែក៖

ប៉ោយប៉ែត៖ មូយគ្រួសារ ក្រោយពីពុលផ្សិត បណ្ដាលឲ្យក្អួតចង្អោ និងរាក សំណាងល្អក្រុមជួយសង្រ្គោះ នាំទៅសង្រ្គោះនៅមន្ទីរពេទ្យរួចជីវិតកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ឋិតនៅ ឃុំហួយយ៉ាង ស្រុកគ្លែង ខេត្តរះយ៉ង ប្រទេសថៃ ។

ជនរងគ្រោះដែលពុលផ្សិតខាងលើ ជាគ្រួសារតែមួយ រួមមាន៖ ១-ឈ្មោះ ភាព អាយុ៣៦ឆ្នាំ ជាឪពុក ២-ឈ្មោះ ចាន់ កែវ អាយុ៣៦ឆ្នាំ ជាម្ដាយ និងកូនប្រុសស្រី ជនជាតិខ្មែរ ។

សមត្ថកិច្ចបញ្ជាក់ថា ដោយទទួលបានសេចក្ដីរាយការណ៍ ករណីហូបផ្សិតពុលហើយ មានអការរាគ និងក្អួតមិនឈប់ឈរ អាជ្ញាធរបានសហការជាមួយសមត្ថកិច្ច ចុះទៅត្រួតពិនិត្យភ្លាមៗក៏ ប្រទះឃើញអ្នកភូមិកំពុង នាំគ្នាឈរនៅមុខផ្ទះ មានប្ដី ប្រពន្ធ កូនប្រុស និងកូនស្រី៤នាក់ កំពុងឈឺពោះយ៉ាងខ្លាំង ក្រោយពីយកផ្សិតមិនស្គាល់ មកធ្វើអាហារហូប បណ្ដាលឲ្យឈឺពោះ រាគរូស ក្អួតចង្អោមិនឈប់ ទើបនាំទៅមន្ទីរពេទ្យ ដើម្បីលាងក្រពះភ្លាមៗ ដោយនាំយកផ្សិតទៅពិនិត្យផងដែរ ។

ក្រោយសួរនាំគ្រួសាររងគ្រោះទើបដឹងថា បានដកផ្សិតមកពីចំការកៅស៊ូ គិតថាជាផ្សិតពុល ស្រដៀង និងផ្សិតដែលធ្លាប់ហូប ទើបយកមកស្លរហួបជាមួយបាយ ស្រាប់តែហូបចូលម្នាក់មួយស្លាបព្រារ អការក៏ផ្ដើមចេញមកភ្លាមៗ គ្រប់គ្នាក្អួតមិនឈប់ និងមានអការឈឺពោះ ទើបប្រញ៉ាប់ស្រែកប្រាប់ អ្នកជិតខាងឲ្យជួយ សំណាងល្អដែរក្រុម ជួយសង្រ្គោះមកដល់លឿន ទើបនាំទៅលាងក្រពះទាន់ពេល ទើបរួចពីសេចក្ដីស្លាប់ ។

ក្រោយពីពេទ្យ ផ្ដល់ការព្យាបាលដោយ វិធីលាងក្រពះគ្រប់គ្នា ទើបផុតគ្រោះថ្នាក់ ហើយក៏ឲ្យត្រឡប់ទៅផ្ទះហើយ ព្រមទាំងអប់រំកុំយកផ្សិតដែលមិនស្គាល់ មកទទួលទានដាច់ខាត ព្រោះផ្សិតមួយចំនួនមានជាតិពុលខ្លាំង រហូតបាត់បង់ជីវិតភ្លាមៗ តែលើកនេះគិតថា សំណាងល្អ យកជាតិពុលចេញមកអស់ ទើបជួយជីវិតទាន់ សម្រាប់ផ្សិតខាងលើ នៅមិនទាន់ស្គាល់ច្បាស់នៅឡើយ ៕ វណ្ណា


ចែករំលែក៖