ភ្នំពេញ៖ យុវសិស្សថ្នាក់ទី១១Bសាលាមណ្ឌលអង្កការ S.O.Sម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី២ បានសហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនពីបទ៖លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ក្នុងចំណោមបក្ខពួក៥នាក់ ជិះម៉ូតូ៣គ្រឿង កាលពីវេលាម៉ោង៤និង៣៥នាទីល្ងាច ថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំរកា សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ ៥៩៨ កែង ផ្លូវលេខ ១៩៨៦ ក្រុមទី២ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ប្រព្រឹត្តនៅចំំណុចមុខផ្ទះ លេខ ១៥ ផ្លូវលេខ៣២៧ កែងផ្លូវលេខ ៥៩៦ ក្រុមទី ១៣ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ សេង ចាន់ថេន ហៅ ថេន ភេទប្រុស អាយុ ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១១Bសាលាមណ្ឌលអង្កការ S.O.S ស្នាក់នៅផ្ទះជួលមិនស្គាល់លេខ ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លាងខណ្ឌសែនសុខ រាជធានីភ្នំពេញ(អង្គការជួលអោយស្នាក់នៅ ។ ចំណែកជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ២៦ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូមួយគ្រឿង ម៉ាក Scoopy ពណ៌ ស មិនចាំស្លាកលេខ ។ សំភារ:បាត់បង់គ្មាន ។
តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចំនួន ០១គ្រឿងម៉ាក Scoopyពណ៌ ស មិនចាំស្លាកលេខ បានជិះតាមបណ្តោយផ្លូវលេខ ៣២៧ ទិសដៅពីជើងទៅត្បូងមកដល់ចំណុចផ្លូវលេខ៥៩៦ កែង៣២៧ ជនសង្ស័យឈ្មោះ សេង ចាន់ថេន និងបក្សពួកចំនួន០៥នាក់ ជិះម៉ូតូ ០៣គ្រឿង ដោយរូបខ្លួនជិះម៉ូតូ ០១គ្រឿង ម៉ាក Honda C125 ពណ៌ខ្មៅ សេរីឆ្នាំ ២០០៨ មានស្លាកលេខតែមិនចាំ អង្គុយពីខាងក្រោយ អ្នកបើកឈ្មោះ អា រ៉ា ហៅ មាន់ ភេទប្រុស អាយុប្រហែល ១៧ឆ្នាំ បានជិះចូលមកអែបជិតពីខាងឆ្វេងដៃជនរងគ្រោះរួចធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃជនរងគ្រោះដែលកំពុងកាន់ទូរស័ព្ទនៅដៃឆ្វេង រីឯបក្សពួកឈ្មោះ ព្រុំ ដេវីត ភេទប្រុស អាយុប្រហែល ១៨ឆ្នាំ ជាមួយឈ្មោះ ផល និស័យទេវ: ភេទប្រុស អាយុប្រហែល ១៨ឆ្នាំ ជិះម៉ូតូ ០១ គ្រឿង ម៉ាក Honda C125 ពណ៌ខ្មៅសេរីឆ្នាំ ២០១៥ មិនចាំស្លាកលេខ និង ឈ្មោះ អ៊ុក សុផានិត ភេទប្រុស អាយុ ប្រហែល១៨ឆ្នាំ និង ឈ្មោះ អា រី ភេទប្រុស អាយុប្រហែល ១៥ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាកHonda C110 (សង់ប៉ិច) ពណ៌ខ្មៅ សេរីឆ្នាំ២០១២មិនចាំស្លាកលេខ ជាអ្នកបិទគូថ តាមពីក្រោយពេលធ្វើសកម្មភាព ឆក់បានសម្រេចហើយ ជនសង្ស័យឈ្មោះ អា រ៉ា និង សេង ចាន់ថេន បានជិះម៉ូតូគេចចេញពីកន្លែងកើតហេតុតាមផ្លូវលេខ៥៩៨ បញ្ច្រាសទិសបត់ទៅដល់ចំណុចផ្លូវលេខ ៥៩៨ កែងនិងផ្លូវ លេខ១៩៨៦ ក្រុមទី២ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ក៏បានជ្រុលទៅបុកនិង ម៉ូតូឡាំប្រឺតាឥណ្ឌា បណ្តាលឲ្យដួលធ្លាក់ជនសង្ស័យឈ្មោះ សេង ចាន់ថេន ក៏ត្រូវជនរងគ្រោះដេញតាមពីក្រោយ និងសហការជាមួយសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ដោយជនរងគ្រោះបានយកទូរស័ព្ទរបស់ខ្លួនបានមកវិញ រួចជិះម៉ូតូបន្តដំណើរទៅបាត់ដោយមិនដាក់ពាក្យប្តឹង ចំណែកជនសង្ស័យឈ្មោះ អារ៉ា ក៏បានលើកម៉ូតូបើកគេចខ្លួនបាត់ទៅ ។
ក្រោយពេលឃាត់ខ្លួនយើងបានយកទឹកនោមជនសង្ស័យឈ្មោះ សេង ចាន់ថេន ទៅពិនិត្យដើម្បីស្វែងរកសារធាតុញៀន ជាលទ្ធផលអវិជ្ជមានគ្មានសារធាតុញៀន ។បច្ចុប្បន្នជនសង្ស័យទាំង០១នាក់ ឈ្មោះ សេង ចាន់ថេន កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕ ស តារា