ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសម្នាក់ស្លាប់ដោយសារសម្ពាធឈាមឡើងខ្ពស់បណ្តាលឲ្យដាច់សរសៃឈាមក្នុងខួរក្បាល

ចែករំលែក៖

ខេត្តសៀមរាប៖ នៅវេលាម៉ោងប្រហែល ១៣ និង៣០នាទី ថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះឈ្មោះ សួស ស្រីមុំ ស្ថិតនៅភូមិ គោកត្នោត ឃុំ កណ្តែក ស្រុក ប្រាសាទបាគង ខេត្ត សៀមរាបមានជនបរទេសម្នាក់បានស្លាប់ ។

សមត្ថកិច្ចជំនាញដែលបានចុះដល់កន្លែងកេីតហេតុបានឲ្យដឹងថា៖ជនរងគ្រោះមានឈ្មោះ VAN HOOF ALFONS FRANCISCUS ភេទ ប្រុស កើតឆ្នាំ ១៩៥៣ ជនជាតិ បែលហ្សិក កាន់លិខិតឆ្លងដែនលេខ EN៥១៥១៧៥ ទិដ្ឋាការស្នាក់នៅលេខ EI ០១៥០១២៧៦ មុខរបរ ចូលនិវត្តន៍ ស្នាក់នៅជាមួយប្រពន្ធ(មិនបានរៀបការ)នៅភូមិឃុំខាងលើ ។

ជនរងគ្រោះរស់នៅជាមួយនារីជនជាតិខ្មែរម្នាក់ឈ្មោះ សួស ស្រីមុំ អាយុ ៤៤ឆ្នាំ នឹងមានកូនប្រុសម្នាក់អាយុ០២ខែ ។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អុិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសម្ពាធឈាមឡើងខ្ពស់បណ្តាលឲ្យដាច់សរសៃឈាមក្នុងខួរក្បាលបណ្តាលឲ្យស្លាប់ ។ សាកសពកំពុងរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្សុី)រាជធានីភ្នំពេញ តាមសំណូមពររបស់ក្រុមគ្រួសារ ៕ ប៊ុនរិទ្ធី


ចែករំលែក៖