ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនសង្ស័យ២១នាក់ពាក់ព័ន្ធករណីល្មើសច្បាប់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កម្លាំងនគរបាលជំនាញខេត្ត សហការជាមួយជំនាញស្រុកកងមាស ស្រីសន្ធរ និងស្រុកមុខ កំពូលខេត្តកណ្តាល បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន២ករណី​ ដោយប្រើវិធានញុះញង់ និងរដ្ឋបាលចំហរ ឃាត់ខ្លួនជនសង្ស័យ បាន២១នាក់ ។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃចន្ទ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៨ នៅស្រុកកងមាស និងស្រុកស្រីសន្ធរ ដោយ អនុវត្តតាមបទបញ្ជាយ៉ាងមឺុងម៉ាត់របស់លោកឧត្តម សេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត ។

នគរបាលបាន​ឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ ខ្លួនរួមមាន ៖

១-ឈ្មោះ លី ឧស្សាហ៍ ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ នៅភូមិស្វាយជ្រំុ ឃុំព្រែកដំបូក ស្រុកមុខកំពូល ខេត្តកណ្តាល ។

២-ឈ្មោះ ឆយ ដា ភេទប្រុស អាយុ២៦ឆ្នាំ​ ជាតិខ្មែរ ​នៅភូមិស្វាយជ្រំុ ឃំុព្រែកដំបូក ស្រុកមុខកំពូល ខេត្តកណ្តាល ។

៣-ឈ្មោះ ចាន់ លាភ ភេទប្រុស អាយុ២២ឆ្នាំ ​នៅភូមិស្វាយជ្រុំ ឃំុព្រែកដំបូក ស្រុកមុខកំពូល ខេត្តកណ្តាល ។

៤-ឈ្មោះគៀត កុណ្ណា ហៅ ហេង ប៊ុណា ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិរកាកោង២ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល(មានដីកាបង្គាប់​ឲ្យចាប់ខ្លួនលេខ២៤៩ ចុះថ្ងៃទី៣០.០៤.២០១៨ ចេញដោយលោក សាយ សម្ផស្សសេរី ចៅក្រមសេីុបសួរសាលាដំបូងខេត្តកណ្តាល ត្រូវចោទពីបទ​ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ នៅចំណុចភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃទី០៣.០២.២០១៨) ។

៥-ឈ្មោះ ថា រដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិត្រាំងតាយង់ ឃុំពាមជរ ស្រុកពាមជរ ខេត្តព្រៃវែង ។

៦-ឈ្មោះ ឆុំ លាងហៃ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិចំបក់មាស សង្កាត់បាក់ខែង ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

៧-ឈ្មោះ លឹម តាំង ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិជ្រោយក្របៅ ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម ។

៨-ឈ្មោះ សល់ សុជាតិ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិល្វាក្រោម ឃុំស្តៅ​ ស្រុកកងមាស ។

៩-ឈ្មោះ វ៉ា ប៊ុនណេង ភេទប្រុស អាយុ១៥ឆ្នាំនៅភូមិល្វាលេី ឃុំស្តៅ ស្រុកកងមាស ។

១០-ឈ្មោះ សេង គ្រុយ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិគោកចក ឃុំព្រៃធំ​ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង

១១-ឈ្មោះ សុខ សេង ភេទប្រុស អាយុ២៣ឆ្នាំ​ នៅភូមិស្វាយជ្រំុ ឃុំព្រែកដំបង ស្រុកមុខកំពូល ។

១២-ឈ្មោះ ឆេង ងួន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិស្វាយជ្រំុ ឃុំព្រែកដំបង ស្រុកមុខកំពូល ។

១៣-ឈ្មោះ ងួន សុខា ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិកំពង់ប្រាសាទ​ ឃុំអំពារ ​ស្រុកមុខកំពូល ។

១៤-ឈ្មោះ អុំ​ ណារ័ត្ន ភេទប្រុសអាយុ២៤ឆ្នាំកំពង់ប្រាសាទ​ ឃុំអំពារ ​ស្រុកមុខកំពូល ។

១៥-ឈ្មោះ ម៉ក់ សូរីយ៉ា ភេទប្រុស អាយុភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិថ្មី ឃុំសូទិព្វ ស្រុកជេីងព្រៃ​​ ខេត្តកំពង់ចាម ។

១៦-ឈ្មោះ ជ្រោង ស្រៀង ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិថ្មី ឃំុសូទិព្វ ស្រុកជេីង ព្រៃ ។

១៧-ឈ្មោះ យ៉ុង តុលា ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិកំពង់ប្រសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ។

១៨-ឈ្មោះ ស៊ុំ សេន​ ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ។

១៩-ឈ្មោះ ស្រ៊ុន ម៉េងស្រាន់ ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ

២០-ឈ្មោះអូន ម៉េងហុង ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ

២១-ឈ្នោះវ៉េង ឈាងវ៉ៃ ភេទប្រុស អាយុ២២ឆ្នាំជាតិខ្មែរ

អ្នកទាំង០៣នាក់ នៅភូមិប៉ុកប៉ែន ឃុំមានជ័យ ស្រុកស្រីសន្ធរ ។

ក្រោយការឃាត់ខ្លួនកម្លាំងបានចាប់យកវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន១០កញ្ចប់(ធំ៤កញ្ចប់ តូច០៦កញ្ចប់) ទូរស័ព្ទ២៤គ្រឿង ម៉ូតូ១១គ្រឿង និងសម្ភារវេចខ្ចប់មួយចំនួន៕ វណ្ណៈ


ចែករំលែក៖