ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានការិយាល័យសេតវិមានលាលែងពីតំណែង

ចែករំលែក៖

មន្ត្រីជាន់ខ្ពស់មួយរូបទៀតហើយនៅ ក្នុងជួររដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានលាលែងចេញពី តំណែងដោយមិនបញ្ជាក់ពីមូលហេតុ នោះឡើយ។

លោក Joe Hagin ជាអ្នកដើរតួនាទី យ៉ាងសំខាន់នៅក្នុងការរៀបចំជំនួប អាមេ រិក-កូរ៉េខាងជើង និងជាមន្ត្រីដ៏សំខាន់ របស់លោក ត្រាំ បានសម្រេចលាលែង ចេញពីតំណែង។

នៅក្នុងសេចក្តីប្រកាសរបស់សេតវិមាន បានឲ្យដឹងថា ប្រធានការិយាល័យ លោក Joe Hagin បានលាលែងពីតំណែងហើយ។ លោកគឺជាមន្ត្រីធ្លាប់បម្រើការនៅក្នុង ជំនាន់របស់អតីតប្រធានាធិបតី Ronald Reagan អតីតប្រធានាធិបតី George H.w.bush និង George W.bush មុនពេល ធ្វើការជាមួយប្រធានាធិបតីត្រាំ។

លោក ត្រាំ បានបញ្ជាក់ថា «លោក Joe Hagin ជាមន្ត្រីដ៏សំខាន់បំផុតនៅក្នុងរដ្ឋា ភិបាលរបស់ខ្ញុំ។ ខ្ញុំអរគុណយ៉ាងខ្លាំងដល់ គាត់ ក្នុងការឡើងគម្រោង និងរៀបចំជំនួប ជាប្រវត្តិសាស្ត្រ ជាមួយកូរ៉េខាងជើង»។ តាមគម្រោង លោក Hagin នឹងផ្អាកធ្វើការនៅក្នុងជួររដ្ឋាភិបាល ប៉ុន្តែលោកនឹងបន្តទៅធ្វើការនៅក្នុងវិស័យឯកជនវិញម្តង៕ ម៉ែវ សាធី


ចែករំលែក៖