ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ បានឆក់ទួរស័ព្ទដៃម៉ាកiPhoneបុរសជនជាតិចិន ម្នាក់មិនបានស​ម្រេចត្រូវប្រជាពលរដ្ន ឃាត់ខ្លួនភ្លាម

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាព​ ឆក់ទួរស័ព្ទដៃម៉ាកiPhone ពីបុរសជនជាតិ ម្នាក់ កំពុងតែឈរថតរូបភាព មិនបានសម្រេចហើយជនសង្ស័យ ក៏បានដួលម៉ូតូទើប ត្រូវប្រជាពលរដ្ន ឃាត់ខ្លួនភ្លាមៗទើប បប្រគល់អោយនគរបាលប៉ុស្តិ៍ទន្លេបាសាក់តែមង្ត។ កាលវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចកោះពេជ្រ ស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យជាអ្នកបើកម៉ូតូ ឈ្មោះ អ៊ាង រតនៈ អាយុ ១៥ឆ្នាំ ជាសិស្ស នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

ចំណែកជនដៃដល់ឆក់ ឈ្មោះ ប៉ា សុភា អាយុ ១៥ឆ្នាំ នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

តាមចម្លើយសារភាពថា ពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនជាតិចិន នៅពេលពួកគេកំពុងថតរូបនៅតាមផ្លូវសបិត ក្នុងសង្កាត់ទន្លេបាសាក់ ពិតប្រាកដមែន ។

បើតាមសម្ដីពីប្រជាពលរដ្ននៅកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿងបានមកឈរនៅកោះពេជ្រ ហើយមានជនជាតិចិនមួយក្រុមបានចុះពីលើរថយន្តខាងលើហើយបាននាំគ្នាឈរថតយករូបភាពនៅកោះពេជ្រ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ ម៉ាកហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១DD២៤៤៩ ហើយក៏បានធ្វើសកម្មភាពឆក់ទួរស័ព្ទដៃពីបុរសជនជាតិ ម្នាក់ កំពុងតែឈរថតរូប មិនបានសម្រេចហើយជនសង្ស័យ ក៏បានដួលម៉ូតូទើប ត្រូវប្រជាពលរដ្ន ឃាត់ខ្លួនភាមៗទើបប្រគល់អោយនគរបាលប៉ុស្តិ៍ទន្លេបាសាក់តែមង្ត។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវនគរបាលប៉ុស្ដិ៍រដ្ឋបាលទន្លេបាសាក់ សួរនាំ និងកសាងសាណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការបន្តតាមច្បាប់៕ ស រស្មី


ចែករំលែក៖