ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ ផ្ដល់ប័ណ្ណកម្មសិទ្ធិផ្ទះជូនប្រជាពលរដ្ឋ រស់នៅសង្កាត់ទាំង១១ខណ្ឌដូនពេញចំនួន៥៥៤ បណ្ណ័ស្មើ៥៥៤គ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជួប សំណេះ សំណាល និងផ្ដល់ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋរស់ នៅសង្កាត់ទាំង១១ ក្នុងខណ្ឌដូនពេញ ចំនួន៥៥៤ បណ្ណ័ ស្មើនិង៥៥៤គ្រួសារ ។

ពិធីនេះធ្វើឡើង នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅសាលាខណ្ឌដូនពេញ ដោយមានការ ចូលរួមពីអភិបាលរងរាជធានី មន្ទីរពាក់ព័ន្ធ និងលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ រួមនិងប្រជាពលរដ្ឋចូលរួមជាច្រើនរយនាក់ផងដែរ។

លោកសារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីសំណង់និងសុរិយោដីរាជធានីភ្នំពេញ ក្នុងឱកាសនោះបានលើកឡើងថា៖ ប្រជាពលរដ្ឋដែលត្រូវបានទទួល ប័ណ្ណកម្មសិទ្ធិនាពេលនេះមានចំនួន៥៥៤ គ្រួសារ ស្មើ៥៥៤ ខ្នងផ្ទះ ដែលពួកគាត់បាននឹងកំពុងរស់នៅក្នុង សង្កាត់ទាំង១១ ខណ្ឌដូនពេញ ។

លោកបន្ដថា៖ ប្រជាពលរដ្ឋដែលត្រូវបានទទួលប័ណ្ណកម្មសិទ្ធិ ទាំង៥៥៤ បណ្ណ័ស្មើនិង៥៥៤គ្រួសារ ដោយប្រជា ពលរដ្ឋត្រូវបង់ត្រឹមតែ៨ម៉ឺនរៀលប៉ុណ្ណោះ ទទួលបានប័ណ្ណកម្មសិទ្ធិ កាលពីមុនបងប្អូនបង់រហូតដល់ទៅ ៥០០ដុល្លារ ទៅ៨០០ដុល្លារ ឯណ្ណោះ ។ តែឥឡូវបងប្អូនចំណាយតែ១០ ទៅ២០ ដុល្លារ ដូច្នេះក្រោមពីបងប្អូនទទួលបានប័ណ្ណ នេះ ហើយ បងប្អូន អាចយកទៅផ្ទេរកម្មសិទ្ធិតែម្តង ហើយតម្លៃនៃការផ្ទេរនេះ ត្រឹមតែ៦០ម៉ឺនរៀលណ្ណោះ ។

ចំពោះការបង់ពន្ធប្រថាប់ត្រាលើអចលនទ្រព្យនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា បានសម្រេចសម្រួលឲ្យប្រជាពលរដ្ឋ មកបង់ពន្ធត្រឹមតែ ១លើកប៉ុណ្ណោះ ចុងក្រោយ ។ ប៉ុន្តែទោះបីជាយ៉ាង ណាក្តី ចំពោះការលើកលែងនេះ គឺមានសុពលភាពត្រឹមតែថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨ប៉ុណ្ណោះ បើហួសពីពេលនេះទៅ គឺរដ្ឋាភិបាល នឹងអនុវត្តដដែល ដោយមិនមានការលើក លែងទៀតទេ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា ៖ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ មានផលប្រយោជន៍២យ៉ាង ពោលគឺប្រជាពលរដ្ឋ ក៏បានផលប្រយោជន៍ច្រើន ហើយរដ្ឋក៏បានទទួលផលប្រយោជន៍ផងដែរ ព្រោះពេលប្រជាពលរដ្ឋមានលំនឹងពិតប្រាកដ ដោយមានផ្ទះនៅស្របច្បាប់ អាចយកទៅដាក់ធនាគារយកលុយមកប្រើប្រាស់បាន។

លោកបន្ដថា៖ កន្លងមកមានប្រជាពលរដ្ឋមួយចំនួន មិនបានផ្ទេរកម្មសិទ្ធិស្របតាមច្បាប់ទេ គឺផ្ទេរពីម្ចាស់មួយទៅម្ចាស់មួយទៀត ដោយមិនបានបង់ព័ន្ធប្រថាប់ត្រា ដោយមានខ្លះផ្ទេរបន្តគ្នាពីមួយទៅមួយទៀត រហូតដល់៤នាក់ ទៅ៥នាក់បន្តគ្នា ហើយបើតាមច្បាប់ គឺត្រូវទៅបង់ព័ន្ធប្រថាប់ត្រានេះ តាមចំនួនដង។

លោកបន្តថា ៖ អ្វីដែលប្រជាពលរដ្ឋត្រូវធ្វើជាជំហានដំបូងនោះ គឺត្រូវបង់ត្រឹមតែ១០ទៅ៨ម៉ឺនរៀលប៉ុណ្ណោះ ទទួលបានប័ណ្ណ ពេលបងប្អូនបានប័ណ្ណនេះហើយ បងប្អូនអាចយកប័ណ្ណនេះទៅផ្ទេរកម្មសិទ្ធិ តែម្តង ហើយតម្លៃនៃការផ្ទេរ ឬបង់ប័ណ្ណ អចនទ្រព្យ ត្រឹមតែ៦០ម៉ឺនរៀល ហើយបងប្អូន សូមទៅផ្ទេកម្ម សិទ្ធិដោយខ្លួនឯងផ្ទាល់ កុំឲ្យគេរត់ការឲ្យអី ព្រោះខ្លាចអ្នករត់ ការនោះគេយកតម្លៃ លើសពីនេះ គុណ២ដង និងមានការថ្នាំង ថ្នាក់ទៅថ្ងៃក្រោយ ៕ សំរិត


ចែករំលែក៖