ភ្នំពេញ ៖ ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញបរិបូរណ៍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ននេះ យើងឃើញថា មានការអភិវឌ្ឍផ្លូវបេតុងច្រើនខ្លាំងណាស់ ជាពិសេសគឺក្នុងមូលដ្ឋានខណ្ឌដង្កោទាំងមូលតែម្ដង ដែលអាជ្ញាធរខិតខំស្ថាបនាផ្លូវបេតុង សម្រាប់បំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋទូទៅ ។
ជាក់ស្តែង ផ្លូវបេតុង ឆ្អឹងដែក ១ខ្សែ ប្រវែង ៣៩៥ម៉ែត្រ ទទឹង ៤ម៉ែត្រ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ និងដាក់ប្រព័ន្ធលូបង្ហូរទឹក ១ខ្សែ ប្រវែង ៤០០ម៉ែត្រ មុខកាត់ ០,៦ ម៉ែត្រ ស្ថិតក្នុងភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានស្ថាបនា កាលពីព្រឹកថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ក្រោមវត្តមានលោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយមន្ត្រីរាជការសាលាខណ្ឌ សង្កាត់ ភូមិ ជាច្រើនរូបផងដែរ ។
នាឱកាសនោះលោក នុត ពុធដារ៉ា បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងបានគិតគូរពីការលំបាក បញ្ហា និងតម្រូវការនានារបស់បងប្អូនរស់នៅក្នុងមូលដ្ឋាន។
លោក នុត ពុធដារ៉ា ក៏បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ របស់ប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសឆ្លងកាត់បញ្ហាលំបាកនានា ឲ្យក្លាយជាប្រទេសមានការរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធារ ក្រោមដំបូលសន្តិភាព។
ជាក់ស្តែងផ្លូវបេតុង ឆ្អឹងដែក ១ខ្សែ ប្រវែង ៣៩៥ម៉ែត្រ ទទឹង ៤ម៉ែត្រ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ និងដាក់ប្រព័ន្ធលូបង្ហូរទឹក ១ខ្សែ ប្រវែង ៤០០ម៉ែត្រ មុខកាត់ ០,៦ ម៉ែត្រ ស្ថិតក្នុងភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែត្រូវបានបើកការដ្ឋានស្ថាបនា នាពេលនេះ នឹងជួយសម្រួលនូវរាល់ការលំបាករបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានផងដែរ ។
ជាមួយគ្នានេះផងដែរលោកអភិបាលក៍បានសំណូមពរ ប្រជាពលរដ្ឋ ទាំងអស់ សូមទៅចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា នាពេលខាងមុខនេះ ។
នាក្នុងសកម្មភាពនេះ បងប្អូនប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងគិតគូរដល់ការលំបាករបស់ពួកគាត់ និងបានប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិបន្តបន្ទាប់ទៀត ដើម្បីសម្តេចបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅកាន់ភាពរីកចម្រើនសម្បូរសប្បាយ តទៅមុខទៀត ៕ ភារ៉ា ដង្កោ