ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ បានស្លាប់បាត់បង់ជីវិតក្រោយពីរួមភេទ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤រសៀលល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចជិតកំពង់ផែភ្នំពេញ ចម្ងាយប្រហែល ១០០ម៉ែត្រ នៅតាមបណ្តោយផ្លូវលេខ ៨០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនរងគ្រោះ(សព)មានឈ្មោះ មុំ គង់ ភេទប្រុស ជនជាតិខ្មែរ អាយុ៦៦ ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅកន្លែងធ្វើសំណង់ ម្តុំអូរឫស្សី មានស្រុកកំណើតនៅភូមិទួលស្សាច់ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្ត កំពង់ចាម ។ សព្វថ្ងៃរស់នៅភូមិ ទន្លេបិទ ឃុំ ទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោង៣ រសៀលជាងជនរងគ្រោះបានជិះម៉ូតូឌុប ទៅរកសេវ៉ាផ្លូវភេទនៅផ្ទះមួយគ្មានលេខ នៅម្តុំជិត កំពង់ផែភ្នំពេញ តាមបណ្តោយផ្លូវលេខ ៨០ ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ។
ប្រភពដដែលបន្តទៀតថា ពេលត្រូវថ្លៃគ្នាហើយក្នុងតម្លៃ៣ម៉ឺនរៀលក្នុង១ដង ហើយក៏ចូល ក្នុងបន្ទប់មួយសន្ទុះក្រោយមកក៏ស្ត្រីដែលជាដៃគូបានចេញមកវិញហើយក៏ស្រែកឆោឡោឡើង មានការភ្ញាក់ផ្អើលឡើងដល់ពលរដ្ឋក៏ដូចសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យទើបដឹងថា បុរសវ័យចំណាស់នោះបានស្លាប់បាត់ទៅហើយ ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញខាងកោសល្យវិច័យ មកពិនិត្យមើលទើបដឹងថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ហើយដោយសារ សាច់ញាតិនៅឆ្ងាយទើបសមត្ថកិច្ចឲ្យរថយន្តដឹកសពយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អរុណរះ