ព័ត៌មានទាន់ហេតុការណ៍៖

ចិញ្ចើមផ្លូវជាតិលេខ១ប្រឈមនឹងការបាក់ស្រុតដោយសារដក់ទឹកភ្លៀង

ចែករំលែក៖

ខេត្តកណ្តាល៖ ផ្លូវជាតិលេខ១ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ជួយដល់ប្រជាជនកម្ពុជា និងមានតម្លៃមហាសាលនោះ ពេលនេះចិញ្ចើមផ្លូវជាតិលេខ១ នៅកន្លែងខ្លះបានរងនូវការបាត់ស្រុកជាបណ្តើរហើយ ដោយសារអត់មានប្រព័ន្ធលូសម្រាប់បង្ហូរទឹក ដោយឡែកប្រពលរដ្ឋដែលមានទីលំនៅជាប់ផ្លូវជាតិមិនយល់អំពីផលប៉ះពាល់ធ្ងន់ធ្ងរដល់ចិញ្ចើមផ្លូវជាតិនោះ បែរជានាំគ្នាចាក់គ្រួស ចាក់ថ្មដើម្បីទប់ទឹកកុំឲ្យហូរទៅវិញ ធ្វើឲ្យទឹកដក់ត្រាំត្រែងនៅលើ ចិញ្ចើមផ្លូវ បង្កផលប៉ះពាល់ដល់គុណភាពផ្លូវ កន្លែងខ្លះក្លាយជាជង្ហុក និងកន្លែងខ្លះទៀតប្រេះស្រាំ ប្រឈមនឹងការបាក់ស្រុតជាបណ្តើរៗ ។

ដូចឃើញក្នុងរូបភាពនេះចិញ្ចើមផ្លូវជាតិលេតិលេខ១ស្ថិតឃុំឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានរងនូវការលិចទឹកភ្លៀងត្រាំត្រែង នៅចំពីមុខតូបលក់ប្រេង និងទិញប្រេង២៤ម៉ោងបានក្លាយទៅជាជង្ហកដោយសារទឹកលិច និងមួយផ្នែកទៀតដោយសាររថយន្តធន់ធ្ងន់ឈប់ចតចាក់ប្រេង និងលក់ប្រេង ចំណែកអាជ្ញាធរភូមិ_ឃុំ_ស្រុក មិនបានយកចិត្តទុកដាក់នោះឡើយ ពោលគឺមើលរំលង ។ បើអាជ្ញាធរពាក់ព័ន្ធមន្ទីរសាធារណៈការខេត្តកណ្តាលមិនមានចំណាត់ការរកវិធីដោះស្រាយបង្ហូរទឹកចេញទេនោះ នៅចំពីមុខដេប៉ូតេលាដីឥដ្ឋ មុខកន្លែងតូបលក់ប្រេង២៣៤ម៉ោង នឹងក្លាយទៅជាជង្ហុកបាក់ស្រុត អន្តរាយធំជាងនេះទៅទៀត ។ ចំណែកប្រជាពលរដ្ឋគាត់មិនបានយល់ពីការងារគ្រប់គ្រង និងថែរក្សាផ្លូវជាតិនោះទេ ពួកគាត់ប្រាកដជាដាក់បន្ទុកមកលើមេឃុំ អភិបាលស្រុក អភិបាលខេត្ត ជាពិសេសប្រមុខរាជរដ្ឋាភិបាលតែម្តង ៕ សណ្តោស


ចែករំលែក៖