ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណចុះបង្ក្រាបនិងឃាត់រថយន្តចង្កូតស្តាំនាំចូលពីស្រុកថៃខុសច្បាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ កម្លាំង មូលដ្ឋាន កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះបង្ក្រាប និងឃាត់រថយន្តម៉ាក HINO ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ SR-០៣២៦ ជាប្រភេទរថយន្ត ចង្កូតស្តាំ នាំចូលពីស្រុកថៃ ដោយខុសច្បាប់ នៅចំណុចផ្លូវលេខ ៥៨ ស្ថិតនៅភូមិចំការគរ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ រួចបានប្រគល់ជូនអង្គភាពការិយាល័យ ស្រាវជ្រាវ និងបង្រ្កាប អំពើរត់គេចពន្ធ តំបន់៥ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ប្រចាំខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងថា៖ អង្គភាពអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស លោកបានឲ្យ កំលាំងអាវុធហត្ថទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការបង្ក្រាបបទល្មើសផ្សេងៗ យកចេញតាមច្រករបៀង ដោយមិនបានបង់ព័ន្ធ ជូនរដ្ឋធ្វើឲ្យរដ្ឋបាត់ចំណូល ពីការបង់ពន្ធ យ៉ាងសន្ធឹកសន្ធាប់ក្នុង១ឆ្នាំៗ។

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឲ្យកំលាំងអាវុធហត្ថ ត្រូវយកចិត្តទុកដាក់ការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងដំណើរការបោះ ឆ្នោតខាងមុខ ដើម្បីធានាឲ្យការ បោះឆ្នោត ប្រព្រឹត្តទៅ ប្រកបដោយតម្លាភាព សេរី និងយុត្តិធម៌ គ្មានអំពើហឹង្សា ក្តាប់ព័ត៌មាន និងទប់ស្កាត់ការញុះញង់ មិនឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត។ ការងារប្រតិបត្តិការ ចាត់ ចែងបែងចែក ការងារ តាមតួនាទីភារកិច្ច ចាត់តាំងប្រចាំការ ប្រចាំបញ្ជា ត្រៀមកម្លាំងអន្តរាគមន៍ ២៤ លើ២៤ម៉ោង ការគ្រប់គ្រងកម្លាំង ប្រើប្រាស់កម្លាំងចុះ ប្រតិបត្តិការ និងការប្រើប្រាស់មធ្យោបាយ ទាក់ទងផ្សេងៗ ការងារមន្ត្រី នគរបាលយុត្តិធម៌ ទប់ស្កាត់បង្រ្កាបរាល់មុខសញ្ញា បទល្មើសដែលកើត មានឡើង ក្នុងភូមិសាស្រ្ត។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានរំលឹកដល់អាវុធហត្ថគ្រប់រូប ត្រូវជួយជំរុញសាច់ញាតិ និងអ្នកជិតខាង ឲ្យទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខឲ្យបានគ្រប់ៗគ្នាផងដែរ ៕ វណ្ណា


ចែករំលែក៖