ព័ត៌មានទាន់ហេតុការណ៍៖

ភរិយាលោកធំយកកាំភ្លើងបាញ់ពោះខ្លួនឯងដួលក្នុងបន្ទប់មិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ ៖ សំឡេងផ្ទុះអាវុធមួយបានកើតឡើងនៅក្នុងបន្ទប់ដេកគ្រាដែលប្អូនស្រី ជនរងគ្រោះកំពុងតែធ្វើម្ហូបនៅខាងក្រោយផ្ទះស្ទុះឡើងរត់ទៅមើលស្រាប់តែឃើញ បងស្រីរបស់ខ្លួនដេកដួល និងមានឈាមហូរដោយសារតែស្ត្រីខាងលើបានយកកាំភ្លើងបាញ់ពោះខ្លួនឯងក្នុងគោល បំណង​បញ្ចប់ជីវិតដោយមិនដឹងមូលហេតុ។

ភ្លាមៗនោះប្អូនស្រីជនរងគ្រោះបាន ទូរស័ព្ទទៅកាន់បងថ្លៃ និងបានបញ្ជូនបង ស្រីបង្កើតទៅសង្គ្រោះភ្លាមៗរួចផុតពីសេច ក្តីស្លាប់ ។

ករណីយកកាំភ្លើងបាញ់ខ្លួនឯងខាង លើនេះបានភ្ញាក់ផ្អើលឡើងកាលពីវេលា ម៉ោង៦និង៣០នាទីល្ងាចថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០១៨ ស្ថិតនៅបន្ទប់លេខ២៣AE0 ផ្លូវ លេខ១៤៣ សង្កាត់វាលវង់ ខណ្ឌ៧មករា។

តាមសេចក្តីរាយការណ៍ព័ត៌មានបាន ឲ្យដឹងថា​ ស្ត្រីរងគ្រោះដែលយកកាំភ្លើង បាញ់ប៉ងសម្លាប់ខ្លួនឯងនេះមានឈ្មោះ ឆោ សុគន្ធា អាយុ២៩ឆ្នាំ ស្នាក់នៅបន្ទប់ខាង លើ និងមានប្តីឈ្មោះ ធន់ វិមាន ហៅម៉េង អាយុ៣៥ឆ្នាំ មានមុខរបរជាយោធាជាន់ ជាន់ខ្ពស់ ស្នា​ក់នៅជាមួយគ្នា ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុន ពេលភ្ញាក់ផ្អើលជនរងគ្រោះនៅក្នុងបន្ទប់ តែម្នាក់ឯង រីឯប្អូនស្រីនៅធ្វើម្ហូបខាងក្រោយ ផ្ទះ។ មួយសន្ទុះក្រោយមកមិនដឹងជាមូល ហេតុអ្វីក៏ឮសូរសំឡេងផ្ទុះកាំភ្លើងចេញពី ក្នុងបន្ទប់ ភ្លាមៗនោះប្អូនស្រីក៏បានរត់ទៅមើលឃើញបងរបស់ខ្លួនយកកាំភ្លើងបាញ់ខ្លួនឯងត្រូវចំពោះខាងឆ្វេងក៏ប្រញាប់ ប្រញាល់បញ្ជូនទៅកាន់មន្ទីរពេទ្យឯកជនជិតនោះដើម្បីសង្គ្រោះតែដោយរបួសធ្ងន់ គ្រាប់បៀមនៅនឹងខ្លួនក៏បញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។ រហូតមកដល់ពេល នេះស្ត្រីរងគ្រោះដោយសារតែបាញ់ខ្លួនឯងនេះបានរួចផុតពីការស្លាប់ដោយក្រុមគ្រូ ពេទ្យបានជួយវះកាត់យកក្បាលគ្រាប់ ចេញហើយ ។

ទាក់ទិននឹងករណីខាងលើនេះជនរង គ្រោះក៏ដូចជាក្រុមគ្រួសារហាក់មានការ លាក់បាំង និងមិនផ្តល់ព័ត៌មានលម្អិតដល់ សមត្ថកិច្ចនៅឡើយទេ ថាតើការបាញ់ខ្លួន ឯងនេះផ្តើមមកពីរឿងអ្វីឲ្យពិតប្រាកដ? ប៉ុន្តែបើតាមសម្តីអ្នកដឹងរឿងបាននិយាយ ថា ការបាញ់ប៉ងធ្វើអត្តឃាតរបស់ស្ត្រីរង គ្រោះអាចផ្តើមចេញពីបញ្ហាផ្ទៃក្នុងគ្រួសារ ហើយបុរសជាប្តីក៏ជាមន្ត្រីយោធាជាន់ខ្ពស់ផងដែរ ហើយរឿងនេះត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញយកធ្វើ ការបន្តដើម្បីឲ្យដឹងច្បាស់ពីការបាញ់ផ្តើម ចេញពីមូលហេតុអ្វីពិតប្រាកដ? ៕ ស រស្មី


ចែករំលែក៖