ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ហែករបងលួសសំណាញ់ចូលក្នុងផ្ទះលួចបានទូរស័ព្ទដៃ២គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យជាជនជាតិវៀតណាមម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ បានធ្វើសកម្មភាព លួចហែករបងលួសសំណាញ់ចូលផ្ទះប្រជាពលរដ្ឋ លួចទូរស័ព្ទដៃ២គ្រឿងបានសម្រេច ក៏ត្រូវជនរងគ្រោះឃើញទាន់ស្រែកឆោឡោផ្អើលអ្នកជិតខាងនាំគ្នាដេញចាប់បានម្នាក់ នៅចំណុចផ្ទះលេខ៣៣B ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ម៉ោង៥និង០០នាទីទៀបភ្លឺ ។

ជនរងគ្រោះឈ្មោះ អន សុផុន ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះកើតហេតុ។

ជនសង្ស័យឃាត់ខ្លួនឈ្មោះង្វៀង វុាំងអុី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ហេតុការណ៍ ៖ កាលពីថ្ងៃទី ២៥-០៦- ២០១៨ម៉ោង០៥និង០០នាទីទៀបភ្លឺ ម្តាយមីងជនរងគ្រោះបានចេញហាត់ប្រាណខាងក្រៅ ដោយចាក់សោរទ្វាររបង តែមិនបានចាក់ សោរទ្វារផ្ទះកើតហេតុទេ ស្រាប់តែមានជនសង្ស័យ៣នាក់ ឈ្មោះង្វៀង វុាំងអុី, ឈ្មោះដុង និងឈ្មោះហុីវ ជិះម៉ូតូ០១គ្រឿង ម៉ាកSuzuki Viva ពណ៌ខ្មៅ មិនចាំស្លាក លេខ មកឈប់នៅមុខផ្ទះជនរងគ្រោះ រួចជនសង្ស័យឈ្មោះង្វៀង វុាំងអុី ក៏ហែករបងលួសសំណាញ់ចូលទៅក្នុងផ្ទះលួចបាន ទូរស័ព្ទដៃ០២គ្រឿង (ម៉ាក Samsung ពណ៌ស០១គ្រឿង ,ម៉ាកiPhone៦ ពណ៌ទឹកមាស០១គ្រឿង) ពេលនោះជនរងគ្រោះឃើញស្រែកចោរៗ ជនសង្ស័យក៏រត់គេចខ្លួន ទៅបុករបងលួសសំណាញ់ ដួល០១ផ្ទាំង រួចជនរងគ្រោះក៏ឃាត់ខ្លួនបានជនសង្ស័យឈ្មោះង្វៀង វុាំងអុី រួមនិងទូរស័ព្ទដៃ០២គ្រឿងខាងលើ ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

ចំណែកបក្ខពួកជនសង្ស័យ០២នាក់ទៀត ឈ្មោះដុង និងឈ្មោះហុីវ នៅឈរចាំមើលផ្លូវ បានជិះម៉ូតូគេចខ្លួនបាត់។ ជនសង្ស័យប្រើប្រាស់គ្រឿងញៀន១ឆ្នាំ ៕ សណ្ដោស


ចែករំលែក៖