ព័ត៌មានទាន់ហេតុការណ៍៖

សាលាខណ្ឌដូនពេញបើកកិច្ចប្រជុំគណៈអភិបាលខណ្ឌ ប្រចាំខែមិថុនា ឆ្នាំ២០១៨

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែមិថុនា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរង លោកនាយករដ្ឋបាលខណ្ឌ លោក ប្រធាន-អនុប្រធានការិយាល័យទាំង៥ លោក ប្រធាន-អនុប្រធានទីរួមផ្សារទាំង៣ ប្រធានការិយាល័យពាក់ព័ន្ធ និងលោក ប្រធានប្រជាការពារខណ្ឌ ផងដែរ ។

ក្នុងកិច្ចប្រជុំគណៈអភិបាលខណ្ឌ បានកំណត់យករបៀបវារៈដូចខាងក្រោម៖ ១-ការងារបន្ដពង្រឹងរៀបចំសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ ក្នុងមូលដ្ឋាន

២-ការងារដោះស្រាយបញ្ហាចរាចរណ៍ក្នុងមូលដ្ឋាន

៣-វឌ្ឍនភាពការងារស្ដារលូ

៤-ការងារគ្រប់គ្រងសំរាម និងការធ្វើបច្ចុប្បន្នភាពតារាងកំណត់តម្លៃសេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងក្នុងភូមិសាស្រ្ដខណ្ឌ

៥-ការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

៦-ឆ្លងសេចក្ដីព្រៀងរបាយការណ៍ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌដូនពេញ ប្រចាំខែមិថុនា ឆ្នាំ២០១៨

៧-ឆ្លងសេចក្ដីព្រៀងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ប្រចាំខែមិថុនា ឆ្នាំ២០១៨ ជូនមន្រ្ដីបម្រើការងារខណ្ឌដូនពេញ

៨-ការងារផ្សេងៗ ។

ក្រៅពីរបៀបវារៈទាំង៨ខាងលើនេះ ក្នុងកិច្ចប្រជុំនេះ ក៏បានផ្សព្វផ្សាយ ស្ដីពីបែបបទ និងនីតិវិធីនៃការនាំចូលឧបករណ៍ សម្ភារៈបរិក្ខា បង្ការ និងពន្លត់អគ្គីភ័យ ។

ការអនុវត្តលិខិតលេខ ៧៩៣/១៨ដកអ.អ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពី៖ ការបែងចែកសិទ្ធិទទួលខុសត្រូវ ក្នុងការចេញលិខិតអនុញ្ញាតក្នុងវិស័យជលផល ។ នីតិវិធី និងការត្រូវបមាណីយសម្រាប់ការចុះបញ្ជីបសុឱសថ ។ កិច្ចការផែនការអភិវឌ្ឍន៍ខណ្ឌដូនពេញ ៕ ស តារា


ចែករំលែក៖