ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិ​អាល្លឺម៉ង់ម្នាក់ ​ត្រូវកម្លាំង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​បឹង​ព្រលិត ឃាត់ខ្លួនព្រោះគ្មាន​ទីលំនៅ​ច្បាស់លាស់

ចែករំលែក៖

ភ្នំពេញោ៖ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍ ១​រោច ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤​និង​០០​នាទី ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បានទទួល​ជនបរទេស ចំនួន​០១​នាក់ ឈ្មោះ UWE BERGMANN ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជនជាតិ​អាល្លឺម៉ង់ ពី​កម្លាំង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​បឹង​ព្រលិត ករណី​ជននេះ គ្មាន​ទីលំនៅ​ច្បាស់លាស់ គ្មាន​មុខរបរ និង​ការ​ស្នាក់​នៅលើ​ទិដ្ឋាការ ។​

​បន្ទាប់ពីឃាត់ខ្លួនរួច កម្លាំង​ការិយាល័យ​បាន​ត្រួតពិនិត្យ​ឯកសារ ឃើញថាជននេះ​ចូលមក​ប្រទេស​កម្ពុជា​ដំបូង​នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៧ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត រយៈ​កាលដែល​ស្នាក់នៅ​កម្ពុជា គ្មាន​ការងារ​ធ្វើ គ្មាន​ទីលំនៅ​ច្បាស់លាស់ ដើរ​ដេក​តាម​ដងផ្លូវ​សាធារណៈ និង​ការ​ស្នាក់នៅ​លើស​ទិដ្ឋាការ (​ផុតកំណត់​ថ្ងៃទី ១៧.០៤.២០១៧)​។

បច្ចុប្បន្នជនជាតិអាល្លឺម៉ង់រូបនេះ ត្រូវបាន​បញ្ជូន ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់ ៕ស​ តារា

 


ចែករំលែក៖