ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដើរលើទ្រូងផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាក់បុកស្លាប់នៅនឹងកន្លែងហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងនៅថ្ងៃព្រហស្បត្តិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង២១:០០នាទី លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ភូមិអូរសួរស្តី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាល អ្នកថ្មើរជើងដើរលើទ្រូងផ្លូវ ក្នុងទឹសដៅស្របគ្នា (ពីជើងទៅត្បូងបណ្ដាលឲ្យអ្នកថ្មើរជើងឈ្មោះ សាយ.សុង ភេទប្រុស អាយុ ៥៤ឆ្នាំ នៅភូមិប៉ប្រក ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ(ស្លាប់នៅនឹងកន្លែងកើតហេតុ) ។ ចំណែកអ្នកបើករថយន្តមិនស្គាល់អត្តសញ្ញាណ បាន(បើកគេចខ្លួនបាត់) ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុស្រាវជ្រាវរករថយន្ត ដែលបង្កគ្រោះថ្នាក់ រីឯសាកសពត្រូវបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

មូលហេតុជាបឋមបង្កពីអ្នកថ្មើរជើង ដើរលើទ្រូងផ្លូវក្នុងស្ថានភាពស្រវឹង ៕ ប៊ុន​​រិទ្ធី​


ចែករំលែក៖