ព័ត៌មានទាន់ហេតុការណ៍៖

យុវជន៤នាក់ជិះម៉ូតូទាំងស្រវឹងជ្រុលបុកម៉ូតូគេពីក្រោយដួលខ្លួនឯងរបួសបែកមាត់ ឈ្លោះគ្នាផ្អើលសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូឌុបនារីម្នាក់ធ្វើដំណើរតាមដងផ្លូវ ហើយត្រូវយុវជន៤នាក់ជិះម៉ូតូ២គ្រឿងមកពីក្រោយប្រដេញគ្នាទាំងមានស្ថានភាពស្រវឹងផងនោះក៏ជ្រុលបុកម៉ូតូបុរសខាងលើពីក្រោយបណ្តាលឲ្យដួលបែកមុខមាត់ហើយចោទថាគេគៀរម៉ូតូឲ្យដួលទើបឈ្លោះគ្នាផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ហៅទៅប៉ុស្តិ៍ដើម្បីសួរនាំ ។

ហេតុការណ៍នេះបានកើងឡើងកាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចមុខស្ថានីយប្រេងឥន្ធនៈតូលាល់ តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហាយខុនមួយគ្រឿង និងមានឌុបនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានយុវជន៤នាក់ជិះម៉ូតូ២គ្រឿងមកបីក្រោយប្រដេញគ្នាថែមទាំងកាន់មូកសុវត្ថិភាព និងដោះស្បែកជើងទៀតផង ហើយបានជ្រុលបុកគូទម៉ូតូអាខុនបន្តិចបន្តូច តែដោយសារតែយុវជនខាងលើចាប់ហ្វ្រាំងបង្ខំ ទើបដួលរងរបួសបែកមុខមាត់ហើយ បានចោទថា បុរសនារីខាងលើកៀរបណ្តាលឲ្យដួលទើបឈ្លោះរកត្រូវរៀងខ្លួន បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះហៅទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូង២ដោះស្រាយគ្នា ៕ សុខាសែនជ័យ


ចែករំលែក៖