ប៉ោយប៉ែត៖ ប្រជាពលរដ្ឋ៥គ្រួសារ រស់នៅក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ផ្ទុះកំហឹង និងតវ៉ាអំពាវនាវដល់អាជ្ងាធរគ្រប់ជំនាញ ជាពិសេសសម្ដេចតេជោហ៊ុន សែន មេត្តាជួយរកយុត្តិធម៌ឲ្យពួកគាត់កាលពីវេលាម៉ោង១ និង៤៥នាទីរសៀល ថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ។
ពួកគាត់អះអាងថា សន្តិសុខរបស់កាស៊ីណូកុកអាន ដែលមានប្រាក់មានអំណាចបានមករារាំងពួកគាត់ដោយអះអាងថា ជាដីរបស់ក្រុមហ៊ុនទៅវិញ គ្រា ដែលពួកគាត់ជួលជាងដែកមកផ្សាសរសដែកប្រក់ដំបូលសង្កសីធ្វើជាផ្ទះដើម្បីរស់នៅប្រកបរបរកស៊ីប្រចាំជីវិត ព្រោះផ្ទះ ដែលពួកគាត់រស់នៅសព្វថ្ងៃសង់អំពីឈើប្រក់ដំបូលសង្កសីមានសភាពចាស់ទ្រុតទ្រោមរស់នៅមិនកើត ព្រោះរដូវវស្សាមកដល់ ។
ពួកគាត់បញ្ជាក់ថា ដីរបស់ពួកគាត់រស់នៅសព្វថ្ងៃនេះតាំងពីឆ្នាំ១៩៩៣មកម្ល៉េះមានប្លង់កាន់កាប់ពីអាជ្ញាធរភូមិឃុំរួមទាំងប្លង់កាន់កាប់របស់ពួកគាត់សព្វថ្ងៃដាក់នៅធនាគារដើម្បីយកប្រាក់មកប្រក់បរបរកស៊ីចិញ្ចឹមគ្រួសារថ្លៃទឹកភ្លើងកូនសឹក្សា ហើយដី ដែលពួកគាត់រស់នៅអាស្រ័យផលនោះគីមករស់នៅមុនកាស៊ីណូកកើតទៅទៀតហើយនៅតំបន់នោះគីជាតំបន់ព្រៃម៉ីនខំនាំគ្នាកាប់ឆ្ការព្រៃប្រឈមទៅ និងគ្រោះថ្នាក់ដើម្បីទុកសង់លំនៅដ្ឋាន ពុំមានអ្នកណាមកអះអាងថា ជាដីរបស់ខ្លួននោះទេ លុះដល់ដីមានតម្លៃខ្ពស់ និងទីកន្លែងនោះមានការាបចំល្អស្អាតពីប្រមុខរាជរដ្ឋាភិបាល បែរជាអ្នមានអំណាច និងមានប្រាក់អះអាងថា ជាដីរបស់ពួកគេទៅវិញ បែរជាមិនឲ្យពួកគាត់រស់បានស្រួលនោះឡើយ ។
នៅកន្លែងកើតហេតុអ្នកសារព័ត៌មានសុំសួរកអ្នកតំណាងក្រុមហ៊ុន បែរជាក្រុមសន្តិសុខប្រមាណពី៦ទៅ៧នាក់អះអាងថា ពួកគេទាំងអស់គ្នានេះហើយជាតំណាងក្រុមហ៊ុន ពេលអ្នកសារព័ត៌មានសុំធ្វើបទសម្ភាសក្រុមសន្តិសុខទាំងនោះលើកឡើងថា គេមិនអាចផ្ដល់បទសម្ភាសឡើយ ហើយគេធ្វើនេះតាមបទបញ្ជាមេ? ពេលសួររកមេ ឲ្យអ្នកសារព័ត៌មានទៅក្នុងកាស៊ីណូទៅជួបមេទៅវិញ ៕ វណ្ណា