ព័ត៌មានទាន់ហេតុការណ៍៖

ឆេះរោងចក្រផលិតម្ជុលផ្អើលសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ ៖ រោងចក្រផលិតម្ជុលគ្រប់ប្រភទត្រូវបានអគ្គិភ័យឆាបឆេះគ្នាយល់បង្កការភ្ញាក់ផ្អើលដល់កម្មករ ដែលកំពងធ្វើនាំគ្នារត់ចេញមកក្រៅរាយការណ៍ទៅសមត្ថកិច្ចរហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងអន្តរាគមន៍បាញ់ទឹក ពន្លត់ភ្លើង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុង សង្កាត់ភ្លើងឆេះ រទេះ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។

តាមការបញ្ជាក់មុនពេលកើតហេតុកម្មករកំពុងធ្វើការធម្មតាស្រាប់តែមានផ្សែងហុយ និងមានអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅទើបបង្កអោយមានការភ្ញាក់ផ្អើលនាំគ្នារត់ចេញមកខាងក្រៅអ្នកខ្លះយកបំពង់ពន្តត់អគ្គិភ័យមកបាញហើយរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ជាច្រើនគ្រឿង ។

សមត្ថកិច្ចបានបញ្ជាក់ពាក់ព័ន្ធ និងករណីខាងលើនេះមិនមានមនុស្សរងរបួសនោះទេ ចំណែកសម្ភារះ ដែលនៅខាងក្នុងរងការខូចខាតស្ទើទាំងស្រុង ។ កម្មករ ដែលធ្វើការនៅខាងក្នុងនោះប្រហែល១៨០នាក់ ហើយរោងចក្រ ដែលឆេះនោះមានយីហោ មិកូដុ(ខេមបូឌា)ខអិលធីឌី រោងចក្រផលិតម្ជុលគ្រប់ប្រភេទ ។

សមត្ថកិច្ចបានបន្តថារថយន្តពន្លត់អគ្គិភ័យប្រម៉ាណជិត៥០គ្រឿងមកអន្តរាគមន៍ និងមកជាបន្តបន្ទប់ទៀតដើម្បីអន្តរាគមន៍ព្រោះរយះពេល៣ម៉ោងហើយនៅមិនទាន់អាចគ្រប់គ្រង់បាននៅឡើងខណះនៅតែមានផ្សែងហុយចេញមិនបាត់ ។

មូលហេតុនៅជំហ៊ានដំបូងអាចមកពីឆ្លងចរន្តអគ្គិសនី ៕ សុខាសែនជ័យ


ចែករំលែក៖