នៅក្នុងជំនួបរយៈពេល៤៥នាទី រដ្ឋ មន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានបញ្ជាក់ទៅកាន់សមភាគី ជប៉ុន Taro Kono និងកូរ៉េខាងត្បូង Kang Kyung Wha ស្តីពីអំខ្លឹមសារនៃជំនួបជា មួយកូរ៉េខាងជើងនៅរយៈពេលកន្លងមក។
រដ្ឋមន្ត្រីការបរទេសអាមេរិកបានបញ្ជាក់ ថា ការរំសាយអាវុធបរមាណូរបស់កូរ៉េ ខាងជើង មានជំហានរីកចម្រើនទៅមុខ។ ទន្ទឹមនឹងនោះ លោកក៏បានលើកឡើងពី បញ្ហាពលរដ្ឋជប៉ុន ត្រូវកូរ៉េខាងជើងចាប់ ខ្លួន កាលពីឆ្នាំ១៩៧០ និង១៩៨០។ មន្ត្រីការបរទេសប្រទេសទាំង៣ ក៏បាន បញ្ជាក់ពីកិច្ចសហប្រតិបត្តិការបង្ខំឲ្យកូរ៉េខាងជើងបោះបង់អាវុធបរមាណូ ដោយ មិនអាចផ្លាស់ប្តូរបាន នឹងត្រូវបំផ្លាញចោលទាំងស្រុងនូវកាំជ្រួចមីស៊ីលឆ្លងទ្វីប។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែតក្រោយជំនួបពិភាក្សា លោក Mike Pom peo បានបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់លោកទៅកាន់ទីក្រុងព្យុងយ៉ាងលើកនេះ មានការរីកចម្រើន ក្នុងនោះភាគីទាំង២បានបញ្ជាក់ពីគោលដៅលុបបំបាត់បរ មាណូ ដែលប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំ គីម ជុងអ៊ុន បានចុះហត្ថ លេខាលើសេចក្តីប្រកាសរួម ក្នុងជំនួបជា ប្រវត្តិសាស្ត្រ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។
បន្តែអ្នកនាំពាក្យក្រសួងការបរទេស អាមេរិកបានបញ្ជាក់ផងដែរថា ទីក្រុងវ៉ា ស៊ីនតោន នឹងបន្តរក្សាការដាក់ទណ្ឌកម្ម កូរ៉េខាងជើង រហូតដល់ទីក្រុងព្យុងយ៉ាង លុបបរមាណូទាំងស្រុង។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono ក៏បានបញ្ជាក់ផងដែរថា គោលជំហរមិនងាករេរបស់រដ្ឋមន្ត្រីការបរទេស ៣ ប្រទេស នឹងបន្តសហការគ្នា ដើម្បីឆ្ពោះទៅកាន់គោលដៅរំសាយអាវុធបរមាណូ។ ជប៉ុននឹងសហការជាមួយសហគមន៍អន្តរជាតិបន្តអនុវត្ត ការដាក់ទណ្ឌកម្មទៅលើ កូរ៉េខាងជើង។
ចំណែករដ្ឋមន្ត្រីការបរទេសកូរ៉េខាង ត្បូង លោកស្រី Kang Kyung Wha បាន ប្រកាសថា កូរ៉េខាងត្បូង និងជប៉ុននឹងវាយតម្លៃនូវដំណើរនៃកិច្ចពិភាក្សា ក្រោយពេល អាមេរិក និងកូរ៉េខាងជើងបានជួបពិភាក្សាគ្នាមក។
លោកស្រីបន្តទៀតថា កូរ៉េខាងត្បូងនឹង ធ្វើអ្វីគ្រប់យ៉ាង ដើម្បីឲ្យការចរចារវាង អាមេរិក នឹងកូរ៉េខាងជើងបន្តកើនឡើងនាពេលអនាគត។
ដោយឡែកកូរ៉េខាងជើងបានសម្តែងការសោកស្តាយជាខ្លាំង ជុំវិញលទ្ធផលនៃកិច្ចចរចាជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo នៅឯទីក្រុងព្យុង យ៉ាង ស្តីពីមធ្យោបាយនៃគម្រោងរំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ដូចដែលបានព្រមព្រៀងគ្នាដោយមេដឹកនាំនៃប្រទេស ទាំង២ កាលពីនៅក្នុងជំនួបកំពូលនាខែ មុន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA របស់ទីក្រុងព្យុងយ៉ាង កូរ៉េខាងជើង បានបង្ហាញការសោកស្តាយ និងរិះគន់ទៅលើឥរិយាបថរបស់សហរដ្ឋអាមេរិក ដែលព្យាយាមស្វែងរកការលុប បំបាត់អាវុធនុយក្លេអ៊ែរតែម្ខាង និងដោយ បង្ខំរដ្ឋាភិបាលក្រុងព្យុងយ៉ាង។
គួរជម្រាបថា សេចក្តីថ្លែងការណ៍ខាងលើត្រូវបានចុះផ្សាយនៅប៉ុន្មានម៉ោង ក្រោយពីលោក Mike Pompeo បានបញ្ចប់ដំណើរបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ របស់លោក នៅព្យុងយ៉ាង ក្រោមគោល ដៅកំណត់ពីវិធានការ ដើម្បីអនុវត្តកិច្ចព្រមព្រៀងនៃកិច្ចប្រជុំ កាលពីថ្ងៃទី១២ ខែ មិថុនា នៅសិង្ហបុរី ដែលប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ និងប្រមុខ ដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឯកភាពថា នឹងធ្វើការរួមគ្នាឆ្ពោះទៅរក ការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងពីតំបន់ឧបទ្វីបកូរ៉េ៕ ម៉ែវ សាធី