ភ្នំពេញ ៖ នាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់នៅក្នុងរបាយការណ៍ថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៣លើក (យប់២លើក) បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ រងរបួសធ្ងន់ ២នាក់ រងរបួសស្រាល ១នាក់ មិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ ៤នាក់ (យប់៣នាក់) ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ៦គ្រឿង ក្នុងនោះមានម៉ូតូ ៣គ្រឿង រថយន្តធុនតូច ៣គ្រឿង ។ មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីល្បឿន ២លើក, ស្រវឹង ១លើក(ស្លាប់១នាក់) ។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ៣លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ២លើក រថយន្តធុនតូច ១លើក ។ ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តកំពង់ចាម ១លើក ស្លាប់១នាក់, ប៉ៃលិន ១លើក របួស២នាក់ និងខេត្តបន្ទាយមានជ័យ ១លើក របួស១នាក់ ៕