ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ជិះម៉ូតូលឿនជ្រុលបុកម៉ូតូមួយគ្រឿងទៀតរបួសទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖​ នារីម្នាក់បានជិះម៉ូតូnexមួយគ្រឿង ក្នុងល្បឿនលឿនជ្រុលបុកម៉ូតូហុងដាឌ្រីមសង់មួយគ្រឿងទៀត ពីក្រោយបណ្តាលឲ្យដួលរងរបួសទាំងសងខាងត្រូវរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃពុធ ១៤រោច ខែបមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចមុខវិទ្យាល័យជម្ពូវ័ន្ត​ តាមបណ្តោយផ្លូវជាតិលេខ៤​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ​ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1AJ 6268 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុស្រាប់តែមាននារីម្នាក់ជិះម៉ូតូម៉ាកnexពណ៌សពាក់ស្លាកលេខ កណ្តាល 1Y 8298 ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនហើយបានជ្រុលបុកពីក្រោយម៉ូតូហុងដាពេញទំហឹង​បណ្តាលឲ្យដួលទាំង២រងរបួសទាំងសងខាង ។

ក្រោយពេលកើតហេតុនារីជិះម៉ូតូបង្កត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកបុរសម្នាក់ទៀតរបួសរលាត់ដៃជើងមិនព្រមឡើងរថយន្តទៅសង្គ្រោះនោះទេ ។ ដោយឡែកម៉ូតូត្រូវបានដំណាងភាគីខាងនារីបង្កមកដោះស្រាយចេញថ្លៃខូចខាតទៅលើបុរសរងគ្រោះដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ សុខាសែនជ័យ


ចែករំលែក៖