ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង តែត្រួវបានគេចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃពុធ ១៤រោច ខែបមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យឈ្មោះ អង្គ រ៉ាវៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិគោករវាង ឃុំស្រែននោង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ចំណែកដើមបណ្តឹងឈ្មោះម៉ៃ រស្មី ភេទប្រុស ។
តាមបុរសជនអ្នកឃាត់ខ្លួនជនសង្ស័យបានឱ្យដឹងថា មុនកើតហេតុ ចរន្តអគ្គិសនីនៅតំណុចខាងលើ បានដាច់ តែពិនិត្យមើល អង្គភាពអគ្គិសនី មកឃើញថា បណ្តាញ ចរន្តភ្លើងនៅតំបន់ខាងលើ មិនបានផ្តាច់ទេ ។
តែចរន្តផ្គង់ផ្គង់តាមផ្ទះត្រូវបានកាត់ផ្តាច់ ទើបមន្ត្រីជំនាញចុះពិនិត្យជាក់ស្តែងស្រាប់តែប្រទះឃើញជនសង្ស័យ កំពុងកាត់យកលួសស្ពាន់ ទើបឃាត់ខ្លួននិងរាយការណ៍ទៅសមត្ថកិច្ចតែម្តង ។
ក្រោយចាប់ខ្លួនបានជនសង្ស័យរួមជាមួយវត្ថុតាងនាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាននគរបាលកាកាបទី២ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាន បន្តតាមនីតិវិធី ៕ សុខាសែនជ័យ