ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនរគបាលនៃអធិការដ្ដានស្រុកស្វាយលើកំពុងស្រាវជ្រាវរកកាំភ្លើង

ចែករំលែក៖

ខេត្តសៀមរាប៖ ជុំវិញករណី រឿងចាប់ខ្លួនលោក ឆោម សុីថា ដែសម្ថកិច្ចស្រុកស្វាយលើបានចាប់ខ្លួនតាមបទបញ្ជា លោកព្រះរាជអជ្ញាខេត្តសៀមរាបកាលពីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ០៨ និង ១៥ នាទី ពីបទប្រើប្រាសអាវុធខុសច្បា់និងបាញ់បោះគំរាមគំហែងទៅលើប្រជាពលរដ្ដដែលធ្វើដំណើរតាមរថយន្ត នៅមិនទាន់រកការពិតឃើញនៅទឿយ ។

យោងតាបទសម្ភាសន៍ផ្តល់ព័ត៌មានដោយលោក អាត់ អេង អធិការស្រុស្វាយលើបានមានប្រសាសន៍ថា មុនពេលចាប់ខ្លួនលោកបានទទូលបញ្ជាពីលោកព្រះរាជអាជ្ញា ខេត្តសៀមរាប ឲ្យដឹកនាំកម្លាំងរបស់លោកដើម្បីចាប់ខ្លួនលោក ឆោម សុីថា ជាចាងហ្វាង ការសែតដំណឹងកម្ពុជា ក្រោមបទចោទប្រកាន់ពីបទប្រើកាំភ្លើង និងបាញ់ចំនួន ២ គ្រាប់ គំរាមទៅដល់ប្រជាពលរដ្ដដែលកំពុងធ្វើដំណើរនៅត្រង់ចំណុចក្បាលប្រឹស ភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។

លោកអធិការអាត់ អេង បានបន្តទៀតថា ខាងសម្ថកិច្ចលោកមានសាក្សីគ្រប់គ្រាន់ក្នុងការឆ្លើយបំភ្លើថាលោកឆោម សុីថាពិតជាបានបាញ់ទៅលើឡាននោះ (ស៊ួរថាសក្សីនៅឯណា ? )លោកប្រាប់ថា គឺប្រជាពលរដ្ថនៅភូមិអង្កាញ់ ឬក្បាលប្រឹស រួចបន្តស៊ួរទៀតថា ចុះកាំភ្លើងដែលលោក ឆោម សីុថា បាញ់នោះដែលជាភស្ថុតាងដ៍សំខាន់ក្នងរឿងនេះនៅឯណា? លោកអធិការប្រាប់ថា រកអត់ឃើញទេ មិនដឹងចោលនៅទីណា រកឃើញតែសំបកកន្ទុះ ២ គ្រាប់ទេ សំរាប់ដាក់ទំងន់ទោស រួចបន្តស៊ួរទៅលោកទៀថា តើសំបកកន្ទុះ២គ្រប់ាដែលរកឃើញ នោះអាចជាវត្ថុតាងដ៍សំខាន់ក្នុងរឿងនេះឬ? លោកថា ខ្ញុំមិននិយាយទេ!! ។

រីឯប្រភពពីប្រជាពលរដ្ដដែរស់នៅចំណុចក្បាលប្រឹសក្នុងភូមិអង្កាញ់ ឃុំស្វាយលើ ដែលសម្ថកិច្ចអះអាងថាជាសក្សីបានឃើញ លោក ឆោម សុីថា ទាយកាំភ្លើងបាញ់ទៅលើឡាននៅក្ុងភូមិនោះ ពួកគាត់ ( ប្រជាពលរដ្ដ )បានផ្តល់បទសម្ភាសន៍ដល់បងប្អូនអ្នក់សរព័ត៏មានយើងនៅវេលា ម៉ោង ៦ និង១០ នាទីល្ងាចថ្ងៃទី ១១ ខែ កក្តដា ២០១៨បានអោយដឹងថា ពួកខ្ញុំ ជាប្រជាជនរស់នៅទីនេះទាំងអស់គ្នាពុំបាន លឺ ឬ ឃើញ លោក ឆោម សុីថា ដែលជាចាងហ្វាងការសែត ជិះឡានទាញកាំភ្លើងបាញ់រះនៅទីនោះទឿយ (បញ្ជាក់ ប្រជាពលរដ្ដនៅទីនោះមិនបាន លឺ ស្នូកាំភ្លើងទេ ) ។

ក្នុងករណីរឿងចាប់ខ្លួនលោក ឆោម សុីថា ចាងហ្វាងការសែតដំណឹងកម្ពុជា ក្រោមការចោទប្រកាន់ពីសម្ថកិច្ចពីបទប្រើប្រាស់អាវុធ ខុសច្បាប់ និងបាញ់ទៅលើប្រជាពលរដ្ដនោះ មហាជនដាក់ការសង្សយ័ថា វាជារឿងមិនពិត ៕ ប៊ុន រិទ្ធី


ចែករំលែក៖