ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនេសាទម្នាក់រអិលជើងធ្លាក់ចូលសមុទ្របន្ទាប់ពីមានព្យុះបោកបក់ខ្លាំងៗ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ប្រភពព័ត៌ មានបានឲ្យដឹងថា កាល ពីព្រឹកថ្ងៃថ្ងៃព្រហស្បតិ៍ ១៥រោច ខែបមឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ ចំណុច ដាវ​លេខ​៣៣.៧៥០​ខាងក្រៅ​កោះ​ដូង មានកម្មករ នេសាទម្នាក់បានរអិលជើងធ្លាក់ពីលើទូកចូលក្នុងសមុទ្រនៅពេលដែលមានខ្យល់ព្យុះបោកបក់ខ្លាំងៗ និងមានរលកធំៗ។

នគរបាលថា ​ជនរងគ្រោះ​ឈ្មោះ ហួត វណ្ណៈ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​មុខរបរ​កម្មករ​ទូ​កនេ​សាទ ។ បច្ចុប្បន្ន​មាន​ទីលំនៅ​ក្រុមទី​០៣ ភូមិ​១ ឃុំ​កំ​ពេញ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ។

លោក នាក់ ភឿ ដែលជាម្ចាស់ទូកបានឲ្យ ដឹងថា ជនរងគ្រោះបាន​រអិល​ជើង​ដួល ពេល​មានព្យុះ​បក់រលកធំៗ ​បណ្តាលឲ្យធ្លាក់​ចូល ក្នុង​សមុទ្រ​រកមិនឃើញ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖