ខេត្តកំពង់ធំ៖ ករណីចោរឆក់កាបូបយួរដៃយកទ្រព្យសម្បត្តិបានកើតឡើងកាលពីថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិតាឌុក ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វិន យ៉េង ភេទស្រី អាយុ២៨ឆ្នាំនៅភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល ។ ជនសង្ស័យឈ្មោះ ខុន ខួច ភេទប្រុស អាយុ១៩ឆ្នាំនៅភូមិព្រៃស្រង៉ែ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ និងបក្ខ ពួកម្នាក់ទៀតកំពុងស្រាវជ្រាវ ។
សម្ភារដែលបាត់បង់មាន លុយខ្មែរ៤៧ម៉ឺនរៀល, លុយដុល្លា១៤២ដុល្លារ, ទូរស័ព្ទIphone5s ចំនួន៣គ្រឿង,ទូរស័ព្ទសាំស៊ុង២គ្រឿង, ទូរស័ព្ទចុចពិល១គ្រឿង, ដុំសាកថ្មទូរស័ព្ទ១គ្រឿង និងស្ពីកខ័រ១គ្រឿង ។
សភាពនៃរឿងហេតុ មុនពេលកើតហេតុជនរង គ្រោះជិះម៉ូតូទៅលេងភូមិតាឌុក(ទំនប់) ហើយបានព្យួរកាបូបដែលមានដាក់សម្ភារ ខាងលើ ព្យួរនឹងដៃម៉ូតូហើយអង្គុយលេងនៅក្បែរនោះ លុះដល់ពេលកើតហែតុស្រាប់តែជនសង្ស័យមានគ្នាពីរនាក់បានមកឆក់កាបូបរបស់ខ្លួនដែលព្យួនឹងម៉ូតូរត់ចេញទៅ ពេលនោះជនរងគ្រោះបានដេញចាប់ បានម្នាក់ ចំណែកឯជនម្នាក់ទៀតបានយកកាបូបជនរងគ្រោះរត់បាត់តែម្ដង ។
បច្ចុប្បន្នជនសង្ស័យរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ដើម្បីស្រាវជ្រាវបន្ត ។
មូលហេតុ ជនរងគ្រោះធ្វេសប្រហែសខ្វះការ ប្រុងប្រយ័ត្ន ៕ ប៊ុនរិទ្ធី