ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់៖ បន្ដចុះយុទ្ធនាការឃោសនារកសំឡេងឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា បានបន្តមកដល់ ស្រុកក្រគរ ខេត្តពោធិសាត់

ចែករំលែក៖

ខេត្តពោធិសាត់៖ គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជានកម្ពុជា ដឹកនាំដោយ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្ស ប្រជាជន និង លោកស្រី បានបន្តដឹកនាំសហការី ចុះជួបបងប្អូន ប្រជាពលរដ្ឋសហគមន៍ នៅចំណុចភូមិចុងខ្លុង ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្ដពោធិ៏សាត់ ។ កាលពីថ្ងសៅរ៏ ២កើត ខែទុតិយាសាឍ ឆ្នាណចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី ១៥ កកដ្ដា ឆ្នាំ២០១៨ ។

លោក អូស្មាន ហាស្សាន់ បានផ្តាំផ្ញើដល់សកម្មជនគណៈចលនាសាសនិកឥស្លាមគណបក្សប្រជាជនកម្ពុជា និង ប្រជាពលរដ្ឋ យុវជន លោកគ្រូអ្នកគ្រូខ្មែរឥស្លាម និង អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យបន្តគាំទ្រ ផ្សព្វផ្សាយគោល នយោបាយទាំង ១១របស់គណបល្សប្រជាជនកម្ពុជា ទៅកាន់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទូទាំងស្រុក អោយបានជ្រាប និង រីករាយជាមួយនឹងគោលនយោបាយជាអត្ដប្រយោជន៍ដ៏មហិមា ជាពិសេសការផ្សព្វផ្សាយ ក្រើនរំលឹកពីថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដែលនឹងខិតមកដល់ប៉ុន្មានថ្ងៃទៀតនេះ ដើម្បីអោយពួកគាត់ត្រៀមខ្លួននាថ្ងៃអាទិត្យ ទី ២៩ កក្កដា ២០១៨នេះ ជាថ្ងៃសំខាន់សម្រាប់គ្រប់គ្នា ទៅបោះឆ្នោត ហើយសូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលឈរនៅលេខរៀងទី ២០ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍន៍។

លោកបន្តថា៖ ដើម្បីយើងបានបន្តរួមរស់ក្រោមម្លប់សន្តិភាព ការអភិវឌ្ឍ គ្រប់វិស័យ និងទទួលបាននូវការផ្តល់សិទ្ធិសេរីភាពក្នុងការប្រតិបត្តិតាមប្រ ពៃណីសាសនា សូមបង ប្អូនបន្តបោះឆ្នោតជូបគណបក្សប្រជាជនកម្ពុជា ។

លោកបានបន្ដថា៖ សេរីភាពដែល យើងទទួលបានជាង ៣០ឆ្នាំមកនេះ គឺមានតែគណ បក្សប្រជាជនកម្ពុជា តែ មួយគត់ ដែលបានអភិវឌ្ឍប្រទេសជាតិពីបាទដៃទទេរ ដោយចាប់ផ្តើមកសាង ស្តារ និងជំរុញការអភិវឌ្ឍឱ្យមានការរីក ចម្រើន មានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ដោយមិនសន្យាខ្យល់ ដូចអ្នកនយោបាយប្រថុយប្រឋានមួយចំនួននោះឡើយ ។

គណបក្ស ប្រជាជនមាន គោលការណ៍ និងយុទ្ធសាស្រ្តដឹកនាំដ៏ត្រឹមត្រូវប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាច្រើនអាណត្តិ ជាពិសេសក្នុងអាណត្តិទី៥នេះ បានជំរុញ ប្រទេសជាតិឱ្យមានការអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន,ថ្នល់, ផ្សារ ,សាលារៀន ,មន្ទីរពេទ្យ,វត្តអារាម គឺទទួលបានសមិទ្ធផលជាច្រើនកើត ឡើង ជាហូរហែរជាក់ស្តែងផ្ដល់ការអភិវឌ្ឍ លើគ្រប់វិស័យមកដល់ពេលនេះ ៕ សំរិត


ចែករំលែក៖