ខេត្តក្រចេះ៖ សេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា យ៉ាងតិចមនុស្ស២នាក់បានស្លាប់ និងជាង៣០នាក់ទៀតមានអការថប់ដង្ហើម ស្រវាំងភ្នែក ស្ងួតបំពង់ក ក្អួត និងចុះរាគ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយសង្ស័យថា បណ្តាលមកពីការពុលស្រាស គឺបន្ទាប់ពីពួកគាត់បានចូលរួមពិធីបុណ្យសព ហើយទទួលស្រាស ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីយប់ ថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងនៅភូមិស្នួលវត្តកើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។
ទាក់ទងបញ្ហាខាងលើនេះ ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្នួល មិនទាន់អាចបញ្ជាក់ពីមូលហេតុនៃការពុលនេះនៅឡើយទេ ។ ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះក៏មិនទាន់បានបកស្រាយយ៉ាងណាផងដែរ គឺនៅបន្តស្ងាត់ស្ងៀមដូចចោរលួចសេះជាដដែល ៕