ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ ខ្មែរឥស្លាមស្រុកទឹកឈូខេត្តកំពត ថាខ្លួនគ្មាន ជម្រើសអ្វីសងគុណដ៏ថ្លៃថ្លាជូនសម្តេចតេជោ ហ៊ុន សែន ក្រៅពីការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានោះទេ

ចែករំលែក៖

ខេត្តកំពត៖ លោក អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាស និកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា៖ សកម្មជន គណបក្សប្រជាជនកម្ពុជា និងតំណាងសហគមន៍ខ្មែរឥស្លាម នៅស្រុកទឹកឈូ ខេតកតកំពត ប្រមាណជាង ៥ពាន់នាក់ បានធ្វើការប្តេជ្ញាថា នៅតែរក្សាគោលជំហរដោយឥតងាករេ ក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីជាការតបស្នងសងគុណនូវគុណបំណាច់ដែលមិនអាចកាត់ថ្លៃបាន របស់ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ។

ពួកគេប្តេជ្ញាយ៉ាងអហង្ការថា គឺសូមបន្តរួមរស់ផ្ញើវាសនារបស់ខ្លួនទាំងស្រុងជាមួយគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលបានសាងគុណ ស្នាដៃជូនជាតិមាតុភូមិពិតប្រាកដ ហើយក៏ជាគណបក្សដែលរំដោះប្រទេសជាតិចេញពីថ្លុកសង្គ្រាមរ៉ាំរ៉ៃ ជាគណបក្សដែលនាំអាយុជីវិតប្រជានុរាស្ត្រកម្ពុជា អោយរស់រានឡើងវិញតាំងពី ថ្ងៃ៧ មករា ១៩៧៩ ក្រោមការប្រោសប្រទានពរជ័យពីព្រះជាម្ចាស់ បើគ្មានគណបក្សប្រជាជនកម្ពុជា ក៏គ្មានថ្ងៃ ៧មករា ដែរ ។

ការប្តេជ្ញាបែបនេះ ធ្វើឡើង នៅព្រឹកថ្ងៃទី១៧ កក្កដា ២០១៨ នៅភូមិព្រៃថ្នង ឃុំព្រៃថ្នង និងភូមិកំពង់កែស ឃុំ ត្រពាំងសង្កែ ក្នុងឱកាសយុទ្ធនាការឃោសនារកសំឡេងឆ្នោត គាំទ្រពីមហាជន ទូទាំងប្រទេស របស់គណៈចលនាសាសនិកឥស្លាម ជូនគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ លោក អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា និង ថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ។

ក្នុងឱកាសនោះ លោក អូស្មាន ហាស្សាន់ បានជំរុញ ដល់សហគមន៍ខ្មែរឥស្លាម របស់លោក អោយបន្តគាំទ្រគណ បក្សប្រជាជនកម្ពុជា កាន់តែច្រើនឡើងថែមទៀត ទោះបីកន្លងមក សំឡេងគាំទ្ររបស់ខ្មែរឥស្លាម គឺបានគាំទ្រដល់គណបក្សកាន់អំណាចក្នុងកម្រិតភាគរយយ៉ាងខ្ពស់បំផុតក្តី។

លោក អូស្មាន ហាស្សាន់ ក៏បានលើកឡើង ពីសមិទ្ធផលជាច្រើនត្រូវបានបង្កើតឡើងនិងមានការរីកចម្រើនជាបន្ត បន្ទាប់ រួមជាមួយនឹងគោលនយោបាយល្អៗនានា ដែលបានផ្តល់ជូន និងលះបង់តស៊ូ ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ។ ដើម្បីយើងបានបន្តរួមរស់ក្រោមម្លប់សន្តិភាព ការអភិវឌ្ឍ គ្រប់វិស័យ និងទទួលបាននូវការផ្តល់សិទ្ធិសេរីភាពក្នុងការប្រតិបត្តិតាមប្រ ពៃណីសាសនា សូមបង ប្អូនបន្តបោះឆ្នោតជូបគណបក្សប្រជាជនកម្ពុជា ។

លោកបានបន្ដថា៖ សេរីភាពដែល យើងទទួលបានជាង ៣០ឆ្នាំមកនេះ គឺមានតែគណ បក្សប្រជាជនកម្ពុជា តែ មួយគត់ ដែលបានអភិវឌ្ឍប្រទេសជាតិពីបាទដៃទទេរ ដោយចាប់ផ្តើមកសាង ស្តារ និងជំរុញការអភិវឌ្ឍឱ្យមានការរីក ចម្រើន មានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ដោយមិនសន្យាខ្យល់ ដូចអ្នកនយោបាយប្រថុយប្រឋាន មួយចំនួននោះឡើយ ។

គណបក្ស ប្រជាជន មានគោលការណ៍ និងយុទ្ធសាស្រ្តដឹកនាំដ៏ត្រឹមត្រូវប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាច្រើនអាណត្តិ ជាពិសេសក្នុងអាណត្តិទី៥នេះ បានជំរុញ ប្រទេសជាតិឱ្យមានការអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន,ថ្នល់, ផ្សារ ,សាលារៀន ,មន្ទីរពេទ្យ,វត្តអារាម គឺទទួលបានសមិទ្ធផលជាច្រើនកើត ឡើង ជាហូរហែរជាក់ស្តែងផ្ដល់ការអភិវឌ្ឍ លើគ្រប់វិស័យមកដល់ពេលនេះ ៕ សំរិត


ចែករំលែក៖