ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះ​បំពង់​ហ្គាស​នៅ​បន្ទប់​ជាន់​ក្រោម​ដី នៃ​ផ្សារ​ទំនើប ដឹ​ហេ​រី​ថេ​ច​វ៉ក នៅ​សៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ ហេតុការណ៍​ផ្ទុះ​បំពង់​ហ្គាស​នៅក្នុង​បន្ទប់​ជាន់​ក្រោម​ដី​នៃ​ផ្សារ​ទំនើប ដឹ​ហេ​រី​ថេ​ច​វ៉ក​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង២០និង១០នាទី​ ថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦ ស្ថិត នៅ​ភូមិ មណ្ឌល១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប។

មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅ​ផ្សារ​ទំនើប ដឹ​ហេ​រី​ថេ​ច​វ៉ក ក្នុង​ក្រុង​សៀមរាប ដែល​បណ្តាលមកពី​ផ្ទុះ​បំពង់​ហ្គាស​នៅក្នុង បន្ទប់​ជាន់​ក្រោម​ដី​នៃ​ផ្សារ​ទំនើប តែ​មិន​បណ្តាលឲ្យមាន​នរណា​ម្នាក់​រងរបួស​ឡើយ។ ករណី​អគ្គិភ័យ​នេះ​បាន​កើតឡើង​គឺ​បណ្តាលមកពី ក្រុម​ជាង​តម្លើង​ប្រព័ន្ធ​ហ្គាស​សំរាប់​ចែកចាយ​ទៅតាម​បន្ទប់​ផ្ទះបាយ បាន​តម្លើង​ខុស​លក្ខណៈ​បច្ចេកទេស។

សមត្ថកិច្ច​ដដែល​បាន​បន្តថា អគ្គិភ័យ​នេះ ត្រូវបាន​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ អង្គភាព​បង្ការ​និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ចេញ​អន្តរាគមន៍​សរុប​ចំនួន៨រថយន្ត ទើប​គ្រប់គ្រង​បាន​ទាំងស្រុង​នៅ វេលា​ម៉ោង២០និង៤០នាទី ដោយ​មិនមាន​ន​ណារ​ម្នាក់​គ្រោះថ្នាក់​ក្នុង​ហេតុការណ៍​នេះឡើយ៕ ប៊ុនរិទ្ធី


ចែករំលែក៖