ខេត្តត្បូងឃ្មុំ ៖ តើជំនាញថ្នាក់ណាទើបអាចមានវិធាន ការត្រួតពិនិត្យ និងបង្ក្រាបបាន បើត្រឹមថ្នាក់ខេត្ត ដែលជាឪពុកម្តាយផ្ទាល់របស់ពលរដ្ឋមិនហ៊ានផងនោះ?
អ្នកនិយមចូលលេងល្បែងបានលួចបង្ហើបអោយដឹងថា កាស៉ីណូឃីងរូស្ទ័រ ដែលមានទីតាំងខាងក្រោយផ្ទះ សំណាក់ ភូមិយើង ស្ថិតក្នុងភូមិ អន្លង់ ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានល្បែងច្រើនប្រភេទ៖ ជល់ មាន់ អាប៉ោង យូរគី លេងយ៉ាងគគ្រឹកគគ្រេង កំពុងប្រព្រឹត្តផ្ទុយពីច្បាប់ដោយបានអនុញ្ញាតអោយជនជាតិខ្មែរចូលលេងទាំងខុសច្បាប់ ដើម្បីបន្លំភ្នែកថ្នាក់លើ គឹមានរយៈពេលជិត២ឆ្នាំមកហេីយ។
ប្រភពព័ត៌មានពីពួកគាត់បន្តថា មានពលរដ្ឋខ្មែរមកពីក្នុង ភូមិ ស្រុក ខេត្ត ក្រៅខេត្ត និងរាជធានី សំរុកចូល លេង ដូចហែកឋិន ភ្នាល់គ្នាដាក់លុយធំៗ យ៉ាងសប្បាយអឺងកង ដោយគ្មានការត្រួតពិនិត្យ ពីសមត្ថកិច្ចមូលដ្ឋាន និងអាជ្ញាធរខេត្តឡើយ ដោយគេដឹងច្បាស់ថា មានខ្សែអ្នកមានអំណាចកាងនៅពីក្រោយខ្នង ។
ពួកគាត់អះអាងថា កាលវិភាគគឺចាប់លេងពីថ្ងៃពុធ និង ថ្ងៃសៅរ៍ មានអ្នកយកមាន់មកជល់ សុទ្ធតែខ្មែរ ជិះម៉ូតូ រថយន្តមកលេងល្បែងចាក់លុយភ្នាល់ រាប់រយ រាប់ពាន់ រាប់ម៉ឺនដុល្លារ សំឡេង ហ៊ោកញ្ជ្រៀវ លាន់ឮ ទ្រហឹង អឺងកង ដោយសំអាងថា កន្លែងបើកល្បែងនេះ គឺខ្សែ អ្នកធំ អ្នកមានអំណាចនៅពីក្រោយខ្នង ។ ដូច្នេះមានសន្តិសុខសុវត្ថិភាពល្អណាស់ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ អធិការ ស្នងការ កងរាជអាវុធហត្ថ មិនហ៊ានមកសួរនាំអ្វីនោះទេ ។
ដកស្រង់ប្រសាសន៍លោកមេប៉ុស្តិ៍រដ្ឋបាលឃុំកក់បញ្ជាក់ថា «ប៉ុស្តិ៍ក៏បានដឹងថា មានបើកល្បែងមាន់ជល់ ភ្នាល់ដាក់លុយមែន តែសមត្ថកិច្ចប៉ុស្តិ៍មិនហ៊ានទៅសួរនាំទេ ព្រោះអ្នកបើកខ្សែធំណាស់» ។
ទោះយ៉ាងណាមានប្រភពមួយអះអាងថាកាស៊ីណូឃីង រូស្ទ័រ បើកលេងល្បែងនេះគឺមានច្បាប់អនុញ្ញាតត្រឹមត្រូវ ។
ចំណែកខាងនាយកដ្ឋានគ្រប់គ្រងអាជីវកម្មល្បែង ភ្នាល់បានបញ្ជាក់យ៉ាងដូច្នេះថា «កាស៊ីណូ ឃីងរូស័្ទរ មានច្បាប់អនុញ្ញាតមែន តែមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងទេ ហើយ ស.ជ.ណ ក៏បានចេញសេចក្តីប្រកាសដែរ »។
ការរុញដាក់គ្នារបៀបដោះសារ ក្នុងន័យមិនចាត់វិធាន ការបង្ក្រាបបែបនេះ ត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថា អ្នកបើកទីតាំងល្បែងស៊ីសងខាងលើមានខ្សែធំ និងម្យ៉ាងពួកគេបានរត់ការបិទមាត់មន្ត្រីមានសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំអស់ហើយ ។ ដូច្នេះទើបបើកលេងបានដោយ សេរីបែបនេះ៕ វណ្ណៈ