ខេត្តរតនគិរី៖ ជនសង្ស័យជនជាតិឡាវម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលកាពារព្រំដែនលេខ៤០៧(កន្ទុយនាគ) បានហសការជាមួយកម្លាំងកងអនុសេនាតូចទី៣(យោធាកន្ទុយនាគ) និងកម្លាំងបរិស្ថាន(កន្ទុយនាគ) ។ បានត្រួតពិនិត្យឃាត់ខ្លួុនពីបទចរាចរសារធាតុញៀន ។
ការឃាត់ខ្លួនជនសង្ស័យចរាចគ្រឿងញៀននោះបានធ្វើឡើងនៅវេលាម៉ោង១៦.០០នាទីព្រឹក នឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ត្រង់នៅចំនុចកងអនុសេនាតូចទី៣(យោធាកន្ទុយនាគ) ។
ប្រភពពីនគបាលវរៈការពារព្រំដែនគោកបានឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួនបានឈ្មោះថាវ ស៊ឺន ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិព្រៅ(សព្ជាតិឡាវ) ចរាចរសារធាតុញៀនចេញពីប្រទេសឡាវចូលមកទឹកដីនៃប្រទេសកម្ពុជា ហើយក៏ត្រូវកម្លាំងសហការបានត្រួតពិនិត្យសភាពការសន្តិសុខសណ្ដាប់ធ្នាប់តាមបន្ទាត់ព្រំដែនជួបប្រទះ និងឃាត់ខ្លួនបានតែម្តង ហើយខណៈនោះសមត្ថកិច្ចដកហូតបានវត្ថុតាងជាក់ស្ដែងរួមមាន៖ថ្នាំញៀនមេតំហ្វេតាមីនទម្ងន់៤៤៣.០៨ក្រាម ។ នាឡិកាដៃមួយខ្សែ លុយឡាវចំនួន៧៧ ០០០គីប សៀវភៅគ្រួសារជនជាតិឡាវចំនួន០១ក្បាលផងដែរ ៕ ជីវ័ន្ត