ភ្នំពេញ៖ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលខណ្ឌ.សង្កាត់និងប្រជាពលរដ្ឋតំណាងសង្គមស៊ីវិលនិងវិស័យឯកជន ក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍន៍មូលដ្ឋានខណ្ឌដូនពេញ ប្រកបដោយចីរភាពនិងប្រសិទ្ធភាពថែមទៀត។
លោកហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញបានមានប្រសាសន៍ដូច្នេះនៅព្រឹកថ្ងៃពុធ ០៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នេះនៅក្នុងវិទ្យាស្ថានជាតិគ្រប់គ្រង ផ្លូវព្រះសុរាម្រិតសង្កាត់ចតុមុខខណ្ឌដូនពេញ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី២ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកសូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌដូនពេញ សួន រិនឌី សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ជាតំណាងដ៍ខ្ពង់ខ្ពស់ លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិង ស៊ុយ សេរិទ្ធ អភិបាលរង នៃគណៈអភិបាលរាជធានី តំណាងដ៍ខ្ពង់ខ្ពស់ លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីនិងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញនិងដោយមានការចូលរួមពីលោក លោកស្រី គណៈអភិបាល លោកគណៈនាយករដ្ឋបាល លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោកប្រធានយោធាប្រចាំខណ្ឌ លោក លោកស្រីប្រធានការិយាល័យចំណុះ ជំនាញជុំវិញខណ្ឌ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌលោក លោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ លោក លោកស្រីចៅសង្កាត់ទាំង១១ លោកនាយប៉ុស្តិ៍ទាំង១១ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានសមាជិកសរុប ប្រមាណ ១០០០នាក់ផងដែរ។
លោកហែម អានប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញបានមានប្រសាសន៍ទៀតថាវេទិកានេះគឺជាផ្តល់ឲ្យក្រុមប្រឹក្សាខណ្ឌនូវនិតិវិធីនិងជាឧបករណ៍មួយសម្រាប់លើកកំពស់គណនេយ្យភាព តម្លាភាពរវាងក្រុមប្រឹក្សាខណ្ឌនិងប្រជាពលរដ្ឋដោយផ្តល់ឱកាសជូនប្រជាពលរដ្ឋបានចូលរួមក្នុងដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលខណ្ឌក្នុងគោលបំណងដើម្បីធានាថាទី១បង្ហាញពីលទ្ធផលនៃការអភិវឌ្ឍន៍ខណ្ឌនិងជាទិសដៅសម្រាប់ឆ្នាំបន្ទាប់របស់រដ្ឋបាលខណ្ឌជូនប្រជាពលរដ្ឋទី២រាល់បញ្ហាអត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យនិងដោះស្រាយនិងឆ្លើយតប(បានឬមិនបាន)ទី៣គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋានត្រូវបានរួមបញ្ចូលក្នុងដំណើរការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ។ទន្ទឹមនឹងនេះក្រុមប្រឹក្សាខណ្ឌកំពុងនឹងបង្កើតបាននូវវប្បធម៌នៃការពិភាក្សានិងលើកំពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យរៀងរាល់ឆមាសទី១នៃឆ្នាំនីមួយៗតាមរយៈការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនូវសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមកនិងបញ្ហាប្រឈមនានានិងផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីអាទិភាពនៃការងារអភិវឌ្ឍន៍របស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំខាងមុខ។
ជាមួយគ្នានោះដែរដោយមានសំណួរនិងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ដែលអ្នកខ្លះមានឡើងមានយោបល់ផ្ទាល់និងអ្នកខ្លះទៀតសសេរជាសំណូមពរពីបញ្ហានានាដែលពួកគាត់ជួបប្រទះនៃការរស់នៅរបស់ពួកគាត់នោះលោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានឡើងមានមតិសំណេះសំណាលនឹងរកវិធីធ្វើយ៉ាងណាដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋដែលបានលើកឡើងទាំងអស់គ្នាឲ្យទាល់តែបានដោយមិនតែសន្យានោះទេគឺចប់ពិធីនេះហើយលោកនឹងចាត់មន្ត្រីជំនាញចុញអនុវត្តផ្ទាល់ជូនប្រជាពលរដ្ឋតែម្តង។
ប្រជាពលរដ្ឋក៏បានសាទរនូវចំណាត់ការរបស់លោកអភិបាលខណ្ឌដូនពេញដែលបានរកវិធីគ្រប់បែបយ៉ាងដើម្បីឈានដល់ការជួយដោះស្រាយបញ្ហាទាំងអស់នោះផងដែរ៕ ស តារា