ខេត្តសៀមរាប៖ ដឹងកើតហេតុនៅវេលាម៉ោងម៉ោង១៦ និង១០នាទីថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ត្រូវនឹងទី១៨ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅភូមិពាក់ស្នែងចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប មានករណីក្មេងប្រុសស្រី២នាក់បងប្អូនលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម ។
សមត្ថកិច្ចបាន ឲ្យដឹងថា ក្មេងរងគ្រោះទី១ ឈ្មោះ ធី សំណាង ភេទប្រុស អាយុ ១០ឆ្នាំ(មានសតិមិនគ្រប់គ្រាន់) ។ ទី២ ឈ្មោះ ឡូ ជីណា ភេទស្រី អាយុ ០៣ឆ្នាំ ស្នាក់នៅភូមិ/ឃុំកើតហេតុខាងលើ ។
តាមការបំភ្លឺរបស់ឈ្មោះ ធ្លក យឿម អាយុ ៤៧ឆ្នាំ ដែលត្រូវជាម្តាយបង្កើតសពបាន ឲ្យយើងដឹងថា÷ គាត់មិនបានដឹងថាកូនគាត់ទៅលេងទឹកនៅក្បែរមាត់ស្រះនោះទេ ព្រោះពេលមេឃភ្លៀងខ្ញុំ់បានដេកលក់នៅលើផ្ទះ លុះម៉ោង១៦ និង១០កូនស្រីរបស់គាត់ចេញពីរៀនមិនឃើញប្អូនក៏ដើររកនៅក្បែរស្រះទឹកក៏ឃើញឈ្មោះ ធី សំណាង អណ្ដែតនៅក្នុងទឹកស្រះក៏ចុះទៅស្រង់់លើមកដាក់លើគ្រែ និងប្រាប់ម្ដាយថាប្អូនបានស្លាប់ហើយៗ បាត់ប្អូនម្នាក់ទៀតពេលនោះ ម្ដាយក៏រត់រកអ្នកភូមិឲ្យជួយរកក្នុងទឹកស្រះក៏ឃើញ និងបានស្លាប់់ទៅហើយដែរ ។ តាមការពិនិត្យសពនៅលើខ្លួនសពពុំមានស្នាក់ស្នាមអ្វីដែលគួរ ឲ្យកត់សំគាល់ឡើយ ។
សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា សពទាំងពីរនាក់បងប្អូនបានស្លាប់ដោយសារលង់ទឹកស្រះនៅខាងក្រោយផ្ទះចំងាយ១៥ម៉ែត្រ ដែលមានជំរៅ៣ម៉ែត្រប្រាកដមែន ។ ក្រោយពីពិនិត្យរួច សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី