ព័ត៌មានទាន់ហេតុការណ៍៖

លួចកាបូបស្ពាយពី​និស្សិត​ម្នាក់ស្នាក់​នៅ​វត្ត​បទុម​វ​តី បានសម្រេចប្រុងរត់គេច​ ត្រូវសមត្ថកិច្ចឃាត់ខ្លូន

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ ត្រូវកម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចតុមុខ​ ឃាត់ខ្លួន​ជាក់ស្តែង បន្ទាប់ពីធ្វើសកម្មភាពលួចយក​កាបូបស្ពាយពី​និស្សិត​ម្នាក់ស្នាក់​នៅ​វត្ត​បទុម​វ​តី បានសម្រេចហើយប្រុងរត់គេចខ្លួន​ ក៏ត្រូវជនរងគ្រោះដឹងទាន់ស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចកំពុងល្បាតនៅក្បែរនោះ ចាប់ក្របួចជាប់ភ្លាមៗនាំមកសាកសួរ ។

ករណីឃាត់ខ្លួនចោរលួចកាបូបខាងលើនេះ បានធ្វើឡើងកាលពីវេលា​ម៉ោង​១០​និង​៣០​នាទីព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង នៅ​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០១៨​ ​ ​ នៅ​ត្រង់​ចំណុច​ ក្នុង​វត្ត​បទុម​វ​តី​ ខាង​មុខ​កុដិ​ព្រះ​គ្រូសូត្រស្តាំ​ ផ្លូវ​ឧកញ៉ា​ ស៊ូ​ ស្រ៊ុ​ន​ ភូមិ​៣​ សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។​

​ជនសង្ស័យ​ឈ្មោះ​ ជា​ ច័ន្ទ​អូន​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ និង​ទីលំនៅ​មិន​ពិតប្រាកដ​ (​ឃាត់ខ្លួន​)​ ។​ ជនសង្ស័យ​ធ្លាប់​ប្រើប្រាស់​សារធាតុ​ញៀន​ ។​

​ម្ចាស់​កាបូប​មាន​ អេ​ង​ ភី​រុន​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​និស្សិត​ ស្នាក់​នៅ​វត្ត​បទុម​វ​តី​ ផ្លូវ​ឧកញ៉ា​ ស៊ូ​ ស្រ៊ុ​ន​ ភូមិ​៣​ សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។​ សម្ភារៈ​បាត់បង់​រួម​មាន​ ៖​ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ០១​សន្លឹក​ ប័ណ្ណ​សម្គាល់​យានយន្ត​ ​ចំនួន​០១​សន្លឹក​,​ ប្រាក់​ដុល្លារ​ចំនួន​ ៣០០​ដុល្លារ​,​ ប្រាក់​រៀល​ចំនួន​ ៧០,០០០​រៀល​,​ ទូរស័ព្ទ​ដៃ​ចំនួន​ ០១​គ្រឿង​ និង​កាត​អេ​ធី​អ៊ឹម​ ចំនួន​ ០២​សន្លឹក​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ អនុវត្ត​តាម​នីតិវិធី​ ៕ ស តារា

 


ចែករំលែក៖