ព័ត៌មានទាន់ហេតុការណ៍៖

បើកបរខ្វះការប្រុងប្រយ័ត្នបង្កគ្រោះថ្នាក់ស្លាប់មនុស្ស២នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ ប៉ូលិសវរៈ៨២១ការពារព្រំដែន២នាក់បានស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែងកើតហេតុ ខណៈតៃកុងរថយន្តដឹកទឹកកកបើកបរខ្វះការប្រុងប្រយ័ត្ន ក៏រេចង្កូតទៅបុកយុវជនយុវតី២នាក់នោះកំពុងតែជិះម៉ូតូពេញទំហឹងបណ្ដាលឲ្យដួលអូរម៉ូតូជាច្រើនម៉ែត្រ ពីកន្លែងកើតធ្វើមនុស្ស២នាក់ស្លាប់ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៥និង១០នាទី ថ្ងៃ ថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តនឹងម៉ូតូបើកស្របទិសគ្នា ។

នគរបាលចរាចរណ៍ស្នងការខេត្តបានឲ្យដឹងថា ជនបង្កមានឈ្មោះ សាន សិទ្ធ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ បើកបររថយន្តដឹកទឹកកក រថយន្តដឹកទឹកកក ម៉ាកហីយ៉ាន់ដាយ ពណ៌ខៀវស ពាក់ស្លាកលេខ ភ្នំពេញ 3C 3096 មានទីរស់នៅ នៅភូមិ តាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

អ្នករួមដំណើរក្នងរថយន្តមានឈ្មោះណាន់ វិន ភេទ ប្រុស អាយុ ១៨ ឆ្នាំបុខរបបកម្មករដឹកទឹកកក និងមានទីលំនៅនៅភូមិ តាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពបន្តថា ជនរងគ្រោះទី១ មានឈ្មោះ ជួន ផាន់ណា ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរ ប៉ូលិសនៅវរ:៨២១ បើកម៉ូតូម៉ាក​ អេសសិត ពណ៌ សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ១FK4199 ​ ( ស្លាប់ ) ជនរងគ្រោះទី២ មានឈ្មោះ សាន វាសនា ភេទ ស្រី អាយុ ១៨ឆ្នាំ មានទីលំនៅនៅភូមិអូររអិល ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ស្លាប់ ) ។ មូលហេតុ អ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ។

បច្ចប្បន្ន ម៉ូតូ និងរថយន្តយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ៕ ស សារ៉េត


ចែករំលែក៖