ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់បានស្លាប់ក្នុងមណ្ឌលសុខភាពល្អក់ ស្រុកសន្ទុក នៅពេលដែលកំពុងសម្រាលកូន

ចែករំលែក៖

ខេត្តកំពុងធំ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងគួរឲ្យអាណោចអាធ័ម ខ្លាំងណាស់ ដោយស្ត្រីម្នាក់បានសម្រាលកូនក្មុងមណ្ខលសុខភាពល្អក់ ស្ថិតក្នងភូមិល្អក់ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពុងធំស្រាប់តែបានស្លាប់តែម្តង ។

បើតាមការឲ្យដឹងពីស្ត្រីឈ្មោះសេត ឡា អាយុ៤១ឆ្នាំ ត្រូវជាប្អូនថ្លៃជនរងគ្រោះ បានប្រាប់បណ្តាសារព័ត៌មានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ រ៉ា ហ៊ីម អាយុ៣៦ឆ្នាំ មានកូនប្រុស២នាក់ និងមានប្តីឈ្មោះជា ស៊ុយ អាយុ៥៦ឆ្នាំ ។ ឪពុកជនរងគ្រោះឈ្មោះ រ៉ាយ ឈុំ អាយុ៦៧ឆ្នាំ និងម្តាយឈ្មោះ គៀន អិត អាយុ៥៥ឆ្នាំ មានកូនចំនួន៧នាក់ ហើយជនរងគ្រោះជាកូនទី៤ក្នុងបន្ទុកគ្រសារ ដែលរស់នៅជាមួយគ្នាក្នុងភូមិត្រពាំងព្រីង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពុងធំ។

ប្រភពដដែលបានបន្តទៀតថា រូបគាត់បាននាំជនរងគ្រោះទៅមណ្ឌល សុខភាពល្អក់ដែលស្ថិតក្នុងភូមិល្អក់ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពុងធំ នៅម៉ោងជិត៤ទៀបភ្លឺ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ជនរងគ្រោះទៅដល់ មណ្ឌលសុខភាពល្អក់ ប្រហែលជាជាង២០នាទី ទើបអ្នកគ្រូពេទ្យឈ្មោះ ហង្ស សោភណ្ឌ័ អាយុ២៨ឆ្នាំ ជាបុគ្គលិកពេទ្យល្អក់ ទៅដល់តាមក្រោយ ហើយបានឲ្យបងប្អូនស្ត្រីជនរងគ្រោះលើកជនរងគ្រោះដាក់លើកន្លែងសម្រាលកួន អ្នកគ្រូពេទ្យនោះ ក៏បានពិនិត្យមើលស្បូនជនរងគ្រោះ រួចរាល់ហើយបានប្រហែល១០នាទី ក៏បែកទឹកភ្លោះ ហើយអ្នកគ្រូពេទ្យនោះ បានប្រាប់ថា កូនអាចមានសុវត្ថិភាព រួចផុតពីគ្រោះថ្នាក់ ។

ប៉ុន្តែក្រោយមក ម្តាយដែលជាជនរងគ្រោះ ចេះតែអស់កម្លាំងទៅៗ ក៏បានសុំអ្នកគ្រូពេទ្យនោះ ដើម្បីសុំបញ្ជូនស្ត្រីរងគ្រោះនោះទៅមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក ដែលស្ថិតនៅកំពង់ថ្ម តែអ្នកគ្រូពេទ្យនោះមិនព្រមអនុញាតិឲ្យទៅ ចេះតែឆ្លើយថាមិនអីទេៗ ហើយចេះតែយកសេរ៉ូមព្យួរមួយកំប៉្លោកហើយមួយកំប៉្លោកទៀត រហូតដល់៥កំប៉្លោក នៅមិនធូរស្រាល ចេះតែធ្ងន់ទៅៗ ទើបសម្រេចចិត្តឲ្យយករ៉ឺម៉កកង់៣ ដឹកជនរងគ្រោះនោះទៅមន្ឌីរពេទ្យបង្អែកបារាយណ៍ សន្ទុក តែអកុសលនាងបានដាច់ខ្យល់ស្លាប់នៅពាក់កណ្តាលផ្លូវបាត់ទៅហើយ ដែលស្ថិតនៅខាងលិចភូមិខ្វែក ឃុំកំពុងថ្ម ស្រុកសន្ទុក ខេត្តកំពុងធំ រួចក៏បានដឹកសពនោះទៅផ្ទះវិញ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។

សពជនរងគ្រោះមានឈ្មោះ រ៉ាយ ហីម អាយុ៣៦ឆ្នាំ នៅភូមិត្រពាំងព្រីង ឃុំក្រយា ស្រុកសន្ទុក រីឯកូនបានឆ្លងផុតពីសេចក្តីស្លាប់ រីឯអ្នកគ្រូពេទ្យធ្មប់ ឈ្មោះ ហង្ស សោភ័ណ វិញបានឆ្លើយថា ដោយសារអ្នកសម្រាលកូននោះ មានរោគបេះដូងហើយឡើងជាតិស្ករខ្ពស់ ហើយពិបាកផ្លូវបញ្ជូនទៅកាន់មន្ទីរបង្អែកស្រុកចំណែកលោក ញ៉ែមពីង ប្រធានមន្ទីរពេទ្យបង្អែកស្រុកបារាយណ៏ សន្ទុក បានឆ្លើយថា ជាប់រវល់ តែបើចង់បានព័ត៌មាននេះលំអិត សូមរង់ចាំថ្ងៃធ្វើការ មកជួបគ្នានៅការិយាល៏យផ្ទាល់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖