ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកខ្សាច់ឡើងចំណោតមិនរួចរអឹលថយក្រោយក្រឡាប់ប៉ះរបាំងថ្មចែកទ្រូងផ្លូវ

ចែករំលែក៖

ខេត្តព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តដឹកខ្សាច់មួយគ្រឿង បាន ក្រឡាប់ចាក់ខ្សាច់ចោលនៅផ្លូវចំណោតលោកយាយម៉ៅ ក្រុងព្រះសីហនុ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃ ចន្ទ ១១ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៨ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨។

តាមសមត្ថកិច្ចនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា រថយន្តមួយគ្រឿងនេះជារថយន្តដឹក ខ្សាច់ ផលិតនៅប្រទេសកូរ៉ចំណុះ៥តោន បានឡើងចំណោតមិនរួច ក៏រអិលថយក្រោយបុករបាំងថ្មទ្រូងផ្លូវបណ្ដាលឲ្យចាក់ខ្សាច់ចោលពេញផ្លូវ តែមិនបណ្ដាលឲ្យមាននរណាម្នាក់ រងគ្រោះនោះទេ។ ប៉ុន្តែទាក់ទងនឹងការក្រឡាប់រថយន្តដឹកខ្សាច់មួយគ្រឿងនេះធ្វើឲ្យស្ទះចរាចរណ៍ ជាងមួយម៉ោង ទម្រាំសមត្ថកិច្ចសម្រួលស្ទូចយករថយន្តក្រឡាប់នេះចេញបាន ក្រោយពីអ្នកបើកបររថយន្តបង្កគេចខ្លួនបាត់ដែរនោះ ៕ ឆ្លាមសមុទ្រ


ចែករំលែក៖