ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយ​ពី​​ស្រាវជ្រាវ​ និង​ស៊ើបអង្កេត​ ករណីរថយន្តដឹកទឹកកកបុកម៉ូតូស្លាប់២នាក់នៅប៉ៃលិនគឺដោយសារ​តែភ្លើងប្រចណ្ឌ​

ចែករំលែក៖

ខេត្តប៉ៃលិន៖ យោងតាម​ការ​ទទួល​ពាក្យ​បណ្តឹង​របស់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ពី​ឈ្មោះ មាស ម៉ូរ៉ា ភេទស្រី អាយុ​ ៥១ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវ​ជា​ម្ដាយ​ជនរងគ្រោះ​ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ កាលពីវេលាម៉ោង​ ១៥និង១០នាទី​ ថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០១៨ ពី​បទ​ឃាតក្មគិតទុកជាមុន។

​ជនសង្ស័យឈ្មោះ ណាន់ វីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករបើកឡានអោយរោងចក្រទឹកកក់ បី អេស រស់នៅភូមិអូរតាប្រាង្គ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានបើកឡានទឹកកក់ ដេញបុកជនរងគ្រោះ កំពុង​ជិះ​ម៉ូតូ​មាន​គ្នា​ ០២នាក់​ នៅ​ចំណុច​ផ្លូវលំក្រវ៉ាត់ព្រំដែន​ (ផ្លូវអូរឈើក្រំ ) លុះដល់ចំណុចកើតហេតុជនសង្ស័យបានបុកម៉ូតូជនរងគ្រោះ ពីក្រោយ បណ្តាលអោយជនរងគ្រោះទាំង​ ០២នាក់​ បាន​ស្លាប់ភ្លាមៗនៅកន្លែងនិងកើតហេតុ​ រួច​ជ្រុល​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ថែម​ ០១ខ្នង​ទៀត​។

ជនរងគ្រោះទី១.ឈ្មោះ ជួន ផាន់ណា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មន្ត្រី​នគរបាល​ការពារ​ព្រំដែន​គោកវរ:សេនាតូចលេខ៨២១ បើកម៉ូតូម៉ាក​ KTM Duke ពណ៌ស​ លាយខ្មៅ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1FK-4199 ​ស្លាប់​ ជនរង គ្រោះទី២​.ឈ្មោះ សាន វាសនា ភេទ ស្រី អាយុ ១៨ឆ្នាំ រស់​នៅ​ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន​ ​អ្នករួមដំណើរស្លា​ប់។

ក្នុង​ករណី​ខាងលើ​នេះ​ ក្រោយ​ពី​ធ្វើ​ការ​ស្រាវជ្រាវ​ និង​ស៊ើបអង្កេត​របស់​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ជនសង្ស័យ​បាន​សារភាព​ថាពិត​ជា​ប៉ុនប៉ង​សម្លាប់​ជនរងគ្រោះ​ទាំង​ពីរ​នាក់​ពិត​ប្រាកមែន​ ដោយសារ​តែការ​ប្រចណ្ឌ​។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ ៕ ស សារ៉េត


ចែករំលែក៖