ព័ត៌មានទាន់ហេតុការណ៍៖

មកពីផឹកស្រវឹងជាមួយមិត្តភក្តិមកដល់ផ្ទះធ្វើអត្តឃាត ដោយមិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តរតនគីរីៈ បុរសម្នាក់ក្រោយមកពីផឹកស៊ី ស្រវឹង ជាមួយអ្នកភូមិវិញបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននៅក្រៅផ្ទះដោយមិនដឹងមូលហេតុ ហើយត្រូវបានប្រពន្ធប្រទះឃើញជាងពាក់កណ្តាលអធ្រាត្រ ឈានចូល ថ្ងៃ អង្គារ ១២ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុច ភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ បង្កការភ្ញាក់ផ្អើលពេញភូមិ ។

នគរបាលស្រុកអូរយ៉ាដាវ បានឲ្យដឹងថា បុរសដែលធ្វើអត្តឃាតចងកស្លាប់ចោលប្រពន្ធកូននេះ ឈ្មោះ រចំ ណាក់ អាយុ២៩ឆ្នាំ ជនជាតិច្រាយ មុខរបរ កសិករ រស់នៅភូមិកើតហេតុខាងលើ។

បើតាមប្រពន្ធរបស់សពបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុបុរសជាប្តីបានទៅផឹកស្រា នៅចំការរបស់ខ្លួនជាមួយមិត្តភក្តិ ហើយបានត្រឡប់ មកផ្ទះវិញ នៅវេលាម៉ោង ៩យប់ គ្រាដែលគាត់ជាប្រពន្ធដេកលង់លក់ ហើយប្តីដាស់ឲ្យគាត់បើកទ្វារគាត់មិនបានទៅបើកឲ្យ ហើយនឹកស្មានថាប្តីនៅដេកខ្ទមក្រៅផ្ទះ កាត់ក៏ដេកលង់លក់បន្តទៀតទៅ ។ រហូតដល់ម៉ោង១២យប់ គាត់បានងើប បត់ជើងតូច ស្រាប់តែឃើញប្តី ធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅក្រៅស្លាប់បាត់ទៅហើយ ទើបគាត់ភ័យ បានហៅបងប្អូនមកជួយតែ ពេលមកដល់ ឃើញថាប្តីបានស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យដល់កន្លែង កើតហេតុឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួន ប្រាកដមែន ហើយកម្លាំងជំនាញបានធ្វើកំណត់ហែតុ ប្រគល់ សាកសព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិច្រាយ ៕ ជីវ័ន្ត

 


ចែករំលែក៖