ព័ត៌មានទាន់ហេតុការណ៍៖

ផឹកប៉ះស្រាក្ដៅសាច់ នឹកឃើញចង់រួមភេទចាប់ម្ដាយមីងរំលោភនិងដាល់សន្លប់ស្ដូកជាប់គុកល្មម

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រភពព័ត៌មានពីនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា នៅវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ លោក ចៅក្រមសើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់សម្រេចឃុំខ្លួនជង្ស័យម្នាក់ជាបណ្ណោះអាសន្នដោយជាប់ចោទពីបទប៉ុនប៉ងរំលោភ ។

ប្រភពព័ត៌មានខាងលើបន្តថា ជនសង្ស័យត្រូវបានឃុំខ្លួនជាបណ្ណោះអាសន្ននោះឈ្មោះ ពេញ ប៉ាន ហៅបូ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

គួររំលឹកផងដែរថា៖ យោងតាមប្រភពព័ត៌មានពីនគរបាលខាងលើឲ្យដឹងដែរថា ការពិតបុរសជាជនសង្ស័យត្រូវបានឃុំខ្លួន ដោយជាប់ពាក់ព័ន្ធក្នុងករណីប៉ុនប៉ងរំលោភខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌឃាត់ចាប់ដាក់ខ្នោះដៃ រួចបញ្ជូនមកសាលាដំបូងខេត្តពោធិ៍សាត់ដើម្បីបន្តនីតិវិធី តាំងពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ក្រោយកើតហេតុ បន្ទាប់ពីបុរសរូបនេះបានចាប់ម្ដាយមីងរំលោភមិនបានសម្រេច រួចដាល់រហូតទាល់តែសន្លប់ស្ដូកស្ដឹងនៅនឹងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិ ឃុំជាមួយគ្នា(ជង្ស័យ) កាលពីវេលាម៉ោង១ និង៤០នាទី រសៀលថ្ងៃទី១៨ កន្លងមក រួចបានរត់គេចខ្លួនដល់ថ្ងៃចាប់ឃាត់ចាប់ខ្លួនបញ្ជូននេះ។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា យោងតាមចម្លើយរបស់បុរសជាប្តីស្រ្តីរងគ្រោះឈ្មោះ ចាន់ សេន ហៅជង អាយុ ៥៨ឆ្នាំ បានរៀបរបថា ខ្លួនជាប្តីរួមទាំងឈ្មោះ មិន និងឈ្មោះ ពេញ ប៉ាន ហៅបូ បានទៅធ្វើការងារកម្មករសំណង់នៅ(វត្តផ្លូវមាន់) លុះនៅវេលាម៉ោង១១ និង០០នាទីព្រឹក ថ្ងៃទី១៨ មុនថ្ងៃកើតហេតុ ឈប់សំរាកពីការងារដើម្បីហូបបាយ និងផឹកស្រាកីឡាកាស់អស់ចំនួន ៤ដប គ្រានោះ ក៏បានឲ្យជនសង្ស័យឈ្មោះ ពេញ ប៉ាន ហៅបូ ត្រូវជាក្មួយប្រសារឌុបជូនត្រឡប់មកផ្ទះ រួច ក៏បានដេកលង់លក់នៅគ្រែមុខផ្ទះបាត់ទៅ ក៏ស្រាប់តែឮសំឡេងប្រពន្ធ(ស្រ្តីរងគ្រោះ)របស់គាត់ស្រែកឲ្យ ខណៈនោះខ្លួនជាប្តីបានរត់ទៅទ្វារខាងក្រោយឃើញក្មួយប្រសារឈ្មោះ ពេញ ប៉ាន ហៅបូ បានហក់ពេញរត់បាត់ ឃើញប្រពន្ធដេកដួល ក៏ស្រែកហៅអ្នកក្បែខាងគ្នាមកជួយ ហើយបានដឹកទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយឡែក៖ ស្រ្តីរងគ្រោះ ក៏បានរាបរបដែរថា ជនសង្ស័យឈ្មោះ ពេញ ប៉ាន ហៅបូជាក្មួយ បានដាល់គាត់ចំផ្ទៃមុខ និងដើមទ្រូងជាច្រើនដៃ នៅគ្រាដែលលោកក្មួយរូបនេះបានពឹងពាក់ឲ្យកោសខ្យល់អោយ ខណៈនោះស្រាប់តែធ្វើសកម្មភាពចាប់ដៃរបស់គាត់ជាប់ទាំងសង់ខាង រួចចាប់សំរាត់ខោទើបគាត់ស្រែកហៅឲ្យប្តីជួយ ក៏ដាល់យកៗតែម្ដង៕ ប៉ឹម​ពិន


ចែករំលែក៖